ថ្ងៃអង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អភិបាលខេត្តកំពង់ចាមពិនិត្យគម្រោងកែលម្អសួនច្បារពីចំណុចគល់ស្ពានគីហ្សូណាដល់ចំណុចអតីតកំពង់សាលាឡាងចាស់
Fri,11 October 2019 (Time 08:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

ខេត្តកពង់ចាម ៖ ដើម្បីសិក្សាលម្អិតទៅលើវឌ្ឍនភាពគម្រោង ផ្អែកតាមមូលដ្ឋានបច្ចេកទេស កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ជាមួយលោក ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា រួមជាមួយនិងមន្ទីរពាក់ព័ន្ធ ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យគម្រោងកែលម្អសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គួរបញ្ជាក់ដែរថា ការកសាងគម្រោងកែលម្អសួនច្បារនេះ ធ្វើឡើង ដើម្បី រួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពក្រុង ព្រមទាំង ទុកជាទីកន្លែងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋដើរលំហែកាយផងដែរ។

គម្រោងនេះមានប្រវែងបណ្ដោយ ២៣២ម៉ែត្រ ទទឹង ៥៥ម៉ែត្រ និង ២៣ម៉ែត្រ មកដល់បច្ចុប្បន្ន គម្រោងសម្រេចការងារសាងសង់ បានប្រមាណ ១០០%ហើយ ប៉ុន្តែ ម្ចាស់គម្រោង តម្រូវឲ្យក្រុមហ៊ុនទទួលការងារសាងស់ កែកុនលើផ្នែកខ្លះៗ ដើម្បី ត្រៀមសម្ពោធជាផ្លូវការ នាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខ្សឹបដាក់ត្រចៀក៖ ស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណាផ្លូវជាតិលេខ៤ស្រុកព្រៃនប់កំពុងល្បីល្បាញខាងពុករលួយ ()

ព័ត៌មានគួរចាប់អារម្មណ៍

គិតត្រឹមម៉ោង១១៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់៥៨នាក់ ចេញពីគំនរអគារនៅខេត្តកែប ()

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សសាលា៥នាក់បានលង់ទឹកនៅត្បូងឃ្មុំ, មកដល់ពេលនេះរកឃើញ៣នាក់ តែស្លាប់ម្នាក់..... ()

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំស្លក្រាម ក្នុង ភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យត្រូវបានឈ្មួញឈ្មោះអេងរចនះពទ្ធ័របងថ្មធ្វើអជីវកម្មវាយកំទេចយកថ្មភ្នំស្ទើមួយចំហៀងភ្នំ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
83 នាក់
សប្តាហ៍នេះ :
595 នាក់
ខែនេះ :
2022 នាក់
3 ខែនេះ :
4604 នាក់
សរុប :
7050 នាក់