ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
Sat,12 October 2019 (Time 06:34 AM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

ក្រុងបាត់ដំបង:ខេត្តបាត់ដំបង
យោងតាមរបាយការណ៍របស់កម្លាំងនគរបាលជំនាញដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបងនិង
លោកវរសេនីយឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានចុះធ្វើកិច្ចប្រតិបត្តិការដើម្បីភូមិ-ឃុំមានសុវត្ថិភាពគ្រប់មូលដ្ឋានកាលនៅថ្ងៃទី១០ តុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦.១៥នាទី នៅត្រង់ចំណុចក្រុមទី៣៣ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ ខេត្តបាត់ដំបង។ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុង បានចុះធ្វេីការបង្រ្កាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណីនិង ឃាត់ខ្លួនជន​សង្ស័យ ២នាក់ ÷
ទី១-ឈ្មោះ រិទ្ធិ យ៉ាល័ក្ខ (ហៅ ម៉ី) ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅក្រុម១៧ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (អ្នកលក់ថ្នាំញៀន) ។
ទី២-ឈ្មោះ ញឹម សាណី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង!!
វត្ថុតាងសមត្ថកិច្ចជំនាញ ចាប់បានរួមមាន : ថ្នាំញៀនម៉ាទឹកកក ០១ថង់ ទម្ងន់ ១,៧២ក្រាម ទាំងសំបក
-ទូរសព្ទ័ដៃ ចំនួន ០២គ្រឿង
-ម៉ូតូ ចំនួន ០១គ្រឿង ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិដ្ឋាននគរបាលក្រុង រៀបចំបំពេញសំណំឯកសារដើម្បីបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្ត ដើម្បីចាត់វិធានការបន្តទៅតាមនិតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
312 នាក់
ខែនេះ :
1103 នាក់
3 ខែនេះ :
4241 នាក់
សរុប :
4241 នាក់