ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែងស្ថិតនៅស្រុកសាលាក្រៅ
Sun,13 October 2019 (Time 09:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

ខេត្តប៉ៃលិន៖ ដោយ​មានការដឹកនាំ​ផ្ទាល់​ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និង មានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន ចាត់​ឲ្យ​លោក​ឧត្ដមសេនីយ៍​ត្រី ស៊ិន សុភាលក្ម្សី ស្នងការ​រង​ផែន​ការងារ​គ្រប់​គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង​អគ្គិភ័យ ដឹកនាំ​កម្លាំងចម្រុះនៃ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់ មួយ​កន្លែង​ស្ថិតនៅចំណុចផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ដែលមក រស់នៅក្នុង​ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។



ឃាត់ខ្លួន​បានជនសង្ស័យ​ប្រុស ស្រីចំនួន​៦នាក់ ស្រី៤នាក់៖ ១-ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម, ២-ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម, ៣-ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម, ៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម, ៥-ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូ​ពេទ្យ ជនជាតិថៃ និង៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ករណីខាងលើទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន បាន​កសាង​សំណុំរឿង​ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
317 នាក់
ខែនេះ :
1108 នាក់
3 ខែនេះ :
4246 នាក់
សរុប :
4246 នាក់