ថ្ងៃអង្គារ៍ ទី២៨ ខែមករា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី
Sat,12 October 2019 (Time 07:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 94នាក់)

(ព្រៃវែង)៖ ជាសារនយោបាយថ្មីពីខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ជម្រើសដែលល្អ សម្រាប់ក្រុមអតីតសកម្មជនអតីតគណបក្សប្រឆាំង នាពេលនេះ មានតែចេញមកប្រកាសអំពីការមិនចូលរួមក្នុងផែនការរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី តែប៉ុណ្ណោះ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងកម្មវិធី «វោហារឆ្នើម» ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ (វគ្គផ្ដាច់ព្រ័ត្រ) នៅឯងខេត្តព្រៃវែង យ៉ាងដូច្នេះថា៖ «ជម្រើសដែលល្អ គឺមានតែពួកគាត់បដិសេធមិនចូលរួម (ផែនការរដ្ឋប្រហារ) ព្រោះនៅក្នុងហ្នឹង មានគ្នាគាត់បានបដិសេធជាច្រើននាក់រួចមកហើយ»។

រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមានការចោទប្រកាន់ និងចាប់ខ្លួនជនដែលពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាបន្តបន្ទាប់ មានសកម្មជន នៃអតីតបក្សប្រឆាំងមួយចំនួន បានចូលសារភាព និងមានខ្លះទៀត បានចេញមកប្រកាសអំពីការមិនចូលរួមជាមួយផែនការរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ដែលរៀបចំឡើងដោយលោក សម រង្ស៉ី។

លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ និងលោក ដន វាន់ឌី ជាថ្នាក់ដឹកនាំមួយរូបរបស់អតីតគណបក្សប្រឆាំងប្រឆាំងខេត្តព្រៃវែង បានដកខ្លួនចេញកុំឱ្យមានការពាក់ព័ន្ធនឹងក្រុមឧទ្ទាម ហើយទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានពន្យល់ទៀតថា៖ «សម រង្ស៉ី មកនេះមិនមែនមកល្អទេ គឺនាំសង្រ្គាមមក ដែលឥឡូវយើងកំពុងនឹងអបអរបុណ្យអុំទូក បុណ្យឯករាជ្យ គាត់មកបំបែកបំបាក់ បង្កបញ្ហាមិនឱ្យប្រជាជនសប្បាយទៅវិញ តើមានន័យថាយ៉ាងម៉េច? អាហ្នឹងយើងមិនចេះតែនិយាយអត់ហេតុអត់ផលទេ»។

ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយកណបក្សប្រជាជនកម្ពុជា និងរបបដឹកនាំជាតិ។

ក្នុងពេលប្រកាសវិលចូលប្រទេសនេះ ទណ្ឌិតរូបនេះ បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថា នឹងផ្តល់ថវិកាលើកទឹកចិត្ត ដល់ពួកគេនៅពេលសម្រេចផែនការ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញដោយ បង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នច្បាប់ធំៗ បានចាត់ទុកថា ទង្វើរបស់លោក សម រង្ស៉ី នាពេលនេះគឺជាបទល្មើសធ្ងន់ធ្ងរដែលបង្កអសន្តិសុខដល់ជាតិ ហើយបានឆ្លងផុតបន្ទាត់ក្រហម ដែលមិនអាចលើកលែងឱ្យបាន។

រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ បានត្រៀមខ្លួនរួចជាស្រេច ហើយបានចាប់ផ្តើមអនុវត្តនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់តាមតួនាទី ដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី និង បក្ខពួក មិនឱ្យសម្រេចនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ខ្សឹបដាក់ត្រចៀក៖ ស្ថានីយជញ្ជីងថ្លឹងរថយន្តអូចំណាផ្លូវជាតិលេខ៤ស្រុកព្រៃនប់កំពុងល្បីល្បាញខាងពុករលួយ ()

ព័ត៌មានគួរចាប់អារម្មណ៍

គិតត្រឹមម៉ោង១១៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់៥៨នាក់ ចេញពីគំនរអគារនៅខេត្តកែប ()

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សសាលា៥នាក់បានលង់ទឹកនៅត្បូងឃ្មុំ, មកដល់ពេលនេះរកឃើញ៣នាក់ តែស្លាប់ម្នាក់..... ()

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នំស្លក្រាម ក្នុង ភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យត្រូវបានឈ្មួញឈ្មោះអេងរចនះពទ្ធ័របងថ្មធ្វើអជីវកម្មវាយកំទេចយកថ្មភ្នំស្ទើមួយចំហៀងភ្នំ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
83 នាក់
សប្តាហ៍នេះ :
597 នាក់
ខែនេះ :
2024 នាក់
3 ខែនេះ :
4606 នាក់
សរុប :
7052 នាក់