ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
មន្ត្រីពន្ធនាគារ ខេត្តបន្ទាយមានជ័យម្នាក់ បើករថយន្តរត់គេចខ្លួនក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្ស ម្នាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ
Fri,25 October 2019 (Time 05:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

ខេត្តបន្ទាយមានជ័យ៖ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្ក
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងវេលាម៉ោងប្រមាណ២០,៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ខាងលិចខារ៉ាអូខេចំការស្វាយ ប្រហែល៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណាំ យី ជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ផ្លាក់លេខ បន្ទាយមានជ័យ1L-0630 បានស្លាប់នៅកន្លែងកើតហេតុ។ អ្នកបើករថយន្តបង្ក ត្រូវបានគេស្គាល់ឈ្មោះថា ព្រុំ សុខ អាយុ៣៤ឆ្នាំ គឺជាមន្ត្រីពន្ធធានាគារខេត្តបន្ទាយ
មានជ័យ បើកបររថយន្តម៉ាក អុីសូសូ ឌីមិច (DMAX) ពណ៌ស ពាក់ស្លាកលេខBMC-0207 (ចង្កួតស្តាំ )រស់នៅ ក្នុង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជយ័។

នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូជនរងគ្រោះ ជិះពីត្បួងទៅជើង ហើយរថយន្តបង្កជិះ ពីខាងជើងទៅខាងត្បួង បញ្ច្រាសទិសគ្នា ដោយរថយន្តបើកល្បឿនលឿនដូចហោះ លុះដល់ចំណុចកើតហេតុ ក៏បានបុកគ្នានិងម៉ូតូតែម្តង ភ្លាមៗនោះអ្នកបើករថយន្តព្យាយាមបើករត់គេចខ្លួន ពីកន្លែងកើតហេតុ តែត្រូវបានកម្លាំង សមត្ថកិច្ចជំនាញដេញតាម និងឃាត់ខ្លួនបានភ្លាមៗផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៩
នេះ បុរសដែលជាអ្នកបើកបររថយន្តកំពុងត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន និងសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយ
ប៉ែតដើម្បីបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
298 នាក់
ខែនេះ :
1089 នាក់
3 ខែនេះ :
4227 នាក់
សរុប :
4227 នាក់