ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​ ​នៅ​ខេត្តកំពង់ធំ​ ​សមត្ថកិច្ច​បាន​រក​ឃើញ​ជាបន្តបន្ទាប់​ ​រហូត​កើនឡើង​ដល់​ចំនួន​ ​១០០ដុំ​ ​ដែល​ស្មើនឹង​ ​១០០គីឡូក្រាម
Fri,25 October 2019 (Time 05:23 AM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

កំពង់ធំ​៖​ ​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​ ​នៅ​ខេត្តកំពង់ធំ​ ​សមត្ថកិច្ច​បាន​រក​ឃើញ​ជាបន្តបន្ទាប់​ ​រហូត​កើនឡើង​ដល់​ចំនួន​ ​១០០ដុំ​ ​ដែល​ស្មើនឹង​ ​១០០គីឡូក្រាម​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​អយ្យការ​អម​ ​សាលាដំបូង​ខេត្តកំពង់ធំ​ ​នៅ​រសៀល​ថ្ងៃទី២៤​ ​ខែតុលា​ ​ឆ្នាំ២០១៩​។​

​អយ្យការ​អម​ ​សាលាដំបូង​ខេត្តកំពង់ធំ​ ​បានឱ្យ​ដឹង​ថា​ ​ករណី​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជាបឋម​រយៈពេល​ ​៤ថ្ងៃ​មកនេះ​ ​ត្រូវ​បាន​ដកហូត​គ្រឿងញៀន​ពី​ជនសង្ស័យ​ជាបន្តបន្ទាប់​។​
​ករណីនេះ​ ​កាលពី​ថ្ងៃទី២១​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​២​ ​និង​ ​៣០នាទី​ ​រសៀល​ ​ស្ថិតនៅ​ភូមិ​សំណាក​ ​ឃុំ​កកោះ​ ​ស្រុក​សន្ទុក​ ​ខេត្តកំពង់ធំ​ ​លោក​ ​អ៉ិ​ត​ ​សុធា​ ​ព្រះរាជអាជ្ញា​ ​និង​លោក​ ​សាយ​ ​វាសនា​ ​ព្រះរាជអាជ្ញា​រង​ ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​ ​បាន​ដឹកនាំ​កម្លាំង​មន្រ្តី​នគរបាល​ប្រឆាំង​គ្រឿងញៀន​របស់​មន្ទីរ​គ្រឿងញៀន​ ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ​រួម​ជាមួយ​មន្រ្តី​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​ខេត្តកំពង់ធំ​ ​ចុះ​ប្រតិបត្តិ​ការ​យ៉ាង​ក្តៅ​គុក​ ​ព្រមទាំង​ធ្វើការ​ ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ​០៤​ ​នាក់​ ​៖​ ​ទី១​.​ ​ឈ្មោះ​ ​SAK​ ​SAESONG​ ​ភេទប្រុស​ ​ជា​ជនជាតិ​ថៃ​ ​ទី២​.​ ​ឈ្មោះ​ ​សុខ​ ​ប៊ុ​ន​សិរិ​ឆ័យ​ ​ភេទប្រុស​ ​អាយុ​ ​៤២ឆ្នាំ​ ​ជា​ជនជាតិ​ខ្មែរ​ ​ទី៣​.​ ​ឈ្មោះ​ ​លី​ ​តឹក​ ​ភេទប្រុស​ ​អាយុ​ ​៥៣​ ​ឆ្នាំ​ ​ជា​ជនជាតិ​ខ្មែរ​ ​និង​ទី៤​.​ ​ឈ្មោះ​ ​គង់​ ​វណ្ណៈ​ ​ភេទប្រុស​ ​អាយុ​ ​៤០​ ​ជា​ជនជាតិ​ខ្មែរ​ ​និង​បាន​ដកហូត​គ្រឿងញៀន​បាន​ចំនួន​ ​៤០​ ​ដុំ​ ​ស្មើនឹង​ ​៤០​ ​គីឡូ​ ​ក្រាម​។​

​លុះ​នៅ​ថ្ងៃទី២៣​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​៣​ ​និង​ ​៣០​ ​នាទី​ ​រសៀល​ ​ដោយមាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ស្ថិតនៅ​ភូមិ​សានគរ​ ​“​ខ​”​ ​ឃុំ​សានគរ​ ​ស្រុក​កំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​លោក​ ​ព្រះរាជអាជ្ញា​ ​អ៉ិ​ត​ ​សុធា​ ​បាន​ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេរ​ខ្ទម​តូច​មួយ​ស្ថិតនៅ​ភូមិ​សានគរ​ ​“​ខ​”​ ​ឃុំ​សានគរ​ ​ស្រុក​កំពង់ស្វាយ​ ​បាន​រុករក​ឃើញ​គ្រឿងញៀន​ចំនួន​ ​៥៣​ ​ដុំ​ ​ស្មើនឹង​ ​៥៣​ ​គីឡូក្រាម​ ​បន្ថែម​ទៀត​។​
​តាម​ការស៊ើបអង្កេត​របស់​ស្ថាប័ន​អយ្យការ​ខេត្តកំពង់ធំ​ ​យ៉ាង​ហ្មត់ចត់​ ​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​ ​នេះ​ ​គឺ​មាន​គ្រឿងញៀន​សរុប​រហូតដល់​ ​១០០​ ​ដុំ​ ​ស្មើ​ ​នឹង​ ​១០០​ ​គីឡូក្រាម​ ​តែ​សមត្ថកិច្ច​រក​ឃើញ​តែ​ ​៩៣ដុំ​ ​ស្មើនឹង​ ​៩៣គីឡូក្រាម​។​
​ដូច្នេះ​ ​ដោយសារ​មិនអស់ចិត្ត​លោក​ព្រះរាជអាជ្ញា​ ​អ៉ិ​ត​ ​សុធា​ ​នៅ​ថ្ងៃទី២៤​ ​ខែតុលា​ ​ឆ្នាំ២០១៩​ ​វេលា​ម៉ោង​ ​១​ ​និង​ ​៣០​ ​នាទី​ ​រសៀល​ ​បាន​ដឹកនាំ​កងកម្លាំង​ចុះទៅ​កន្លែង​ខ្ទម​ដែល​ស្ថិតនៅ​ភូមិ​សានគរ​ ​“​ខ​”​ ​ឃុំ​សានគរ​ ​ស្រុក​កំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ម្តង​ទៀត​ ​ដែល​ជា​កន្លែង​លាក់​ទុក​គ្រឿងញៀន​របស់​ជនសង្ស័យ​ខាងលើ​នេះ​ ​ក៏​រុករក​តាម​ព្រៃ​នៅ​ខាងក្រោយ​ខ្ទម​នោះ​ ​ហើយ​រក​ឃើញ​ថ្នាំញៀន​ចំនួន​ ​៧ដុំ​ ​ស្មើ​ ​នឹង​ ​៧គីឡូក្រាម​ ​បន្ថែម​ទៀត​ ​ដូច្នេះ​គ្រឿងញៀន​ ​សរុប​ក្នុង​ប្រតិបត្តិ​ការ​នេះ​ត្រូវ​បាន​ដកហូត​គ្រឿងញៀន​សរុប​ចំនួន​ ​១០០​ ​ដុំ​ ​ស្មើ​ ​នឹង​ ​១០០​ ​គីឡូក្រាម​។​ ​រី​ឯ​វត្ថុ​ ​តាង​ផ្សេងទៀត​រួម​រថយន្ត​ចំនួន​ ​២​ ​គ្រឿង​ ​(​គឺ​ ​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌឺ​ ​ពណ៌​ស្ករ​ ​ចំនួន​ ​១គ្រឿង​ ​និង​រថយន្ត​ ​ម៉ាក​ ​ហ្វ​តរិន​ជឺ​ ​ចំនួន​ ​១​ ​គ្រឿង​)​ ​ផង​ដែរ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
326 នាក់
ខែនេះ :
1117 នាក់
3 ខែនេះ :
4255 នាក់
សរុប :
4255 នាក់