ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ស្រ្តីអ្នកកត់ឆ្នោតម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងមួយចំនួនធំ មានក្រដាស់កាត់តូចៗ កត់លេខឆ្នោត នៅចំណុចស្ថិតភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
Fri,25 October 2019 (Time 05:29 AM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

កណ្តាល៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៣៥នាទី​ ស្រ្តីអ្នកកត់ឆ្នោតម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងមួយចំនួនធំ មានក្រដាស់កាត់តូចៗ កត់លេខឆ្នោត នៅចំណុចស្ថិតភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ស្រ្តីដែលជាអ្នកកត់លេខឆ្នោតខាងលើមានឈ្មោះថា ញឹម សាវ៉ន ភេទស្រី អាយុ ៣៧ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកត់ឆ្នោត រស់នៅភូមិ/ឃុំខាងលើ។ ចំណែកវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េ រីឆ្នាំ២០១៦​​​ ពាក់ស្លាកលេខ 1F-L2605, ទូរសព្ទដៃចំនួន ២គ្រឿងម៉ាក OPPO មួយគ្រឿង ពណ៌ក្រហម និងមួយគ្រឿងទៀតម៉ាក VIVO ពណ៌ខ្មៅ, ក្រដាស់កាត់តូចៗ កត់លេខឆ្នោត វៀតណាមរួចចំនួន ១៨សន្លឹកនិង មិនទាន់កត់លេខឆ្នោតវៀតណាមចំនួន ២៩សន្លឹក, ឆ្នោតមហាសំណាងយាយសំ យាយសយ ៤៩សន្លឹកកោសរួច(ឆ្នោតខ្មែរ), ឆ្នោតមហាសំណាងយាយសំក្តីស្រម៉ៃចំនួន ៧សន្លឹក កោសរួច(ឆ្នោតខ្មែរ), ឆ្នោតមហាសំណាងឥតព្រំដែនចំនួន ២សន្លឹកកោសរួច(ឆ្នោតខ្មែរ), ឆ្នោតឆ្នាំកុរនាំសំណាងចំនួន ៤៣សន្លឹកកោសរួច(ឆ្នោតខ្មែរ), ប៊ិចសសេរចំនួន ៧ដើម (ក្រហម02ដើមនឹងខៀវចំនួន05ដើម), កាស្យូ ១ម៉ាកCASIC , ក្រដាស់កាបោនទ្រាប់កត់ឆ្នោតវៀតណាមចំនួន ០២សន្លឹក , ក្រដាស់ធំកត់លេខឆ្នោតវៀតណាមរួចចំនួន ២៧សន្លឹកនិងមិនកត់ឆ្នោតវៀតណាមចំនួន ១៥សន្លឹក, ប្រាក់រៀលចំនួន ៤៥០០០០៛(សែសិបប្រាំម៉ឺនរៀល), ប្រាក់ដុល្លាចំនួន ៧០ដុល្លារ(ចិតសិបដុល្លាអាមេរិច) , ប្រដាប់កិបក្រដាស់ ១តូច , កាបូបស្ពាយមួយពណ៌ខ្មៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
311 នាក់
ខែនេះ :
1102 នាក់
3 ខែនេះ :
4240 នាក់
សរុប :
4240 នាក់