ខេត្តសៀមរាប ៖ លោក ឧត្តមសេនិយ៍ទោ ប៉ុល រតនា កាលពីល្ងាចម្សិលមិញបានអោយដឹងថា មេខ្លោងចោរប្លន់ដ៍សកម្មនៅក្រុងសៀមរាបម្នាក់ទៀតដែលបានរត់គេចខ្លួននោះ ឥលូវត្រូវសមត្ថកិច្ចតាមរហូតពីស្រុកអន្លង់វែងទើបចាប់បាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយត្រូវនាំខ្លួនមកសាកសួរនៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។សមត្ថកិច្ចបានប្រមូល និងដកហូតម៉ូតូពីក្រុមចោរប្លន់ និងក្រុមទទួលផលចោរកម្មចំនួន១០៧គ្រឿង បច្ចុប្បន្ននេះមួយចំនួនរក្សាទុកនៅអធិការប៉ូលិសក្រុងសៀមរាបនិងមួយចំនួនទៀតរក្សាទុកនៅស្នងការប៉ូលិសខេត្តសៀមរាប។ ក្នុងនោះផងដែរ អភិបាលខេត្តសៀមរាបក៏បានថ្លែងអំណរគុណចំពោះសកម្មភាពដ៏សកម្មរបស់សមត្ថកិច្ចប៉ូលិសដឹកនាំដោយលោកឧត្តមសេនីយ៏ទោប៉ុល រតនា ខិតខំប្រឹងប្រែងប្រេីកម្លាំងជំនាញ ក្នុងបានតាមច្បាមយកក្រុមចោរកម្មទាំងនេះ យកមកញាត់ទ្រុង។សូមបញ្ជាក់ថាបន្ទាប់ពីបើកការស៊ើបអង្កេតរយៈពេល ១៥ថ្ងៃ ក្រោយពីឃាត់ខ្លួនក្រុមមេចោរប្លន់ដ៏សកម្មមួយក្រុម ចំនួន២នាក់ ជាមួយអាវុធខ្លី១ដើម សំភារៈសំរាប់ធ្វើ សកម្មភាពកាច់មួយចំនួន កាលពីថ្ងៃ៧ តុលា ២០១៩ នៅខេត្តសៀមរាបកន្លងមក កំលាំងសម្ថតកិច្ចបានបើកកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង អធិការដ្ឋាននគបាលស្រុកអន្លង់វែង ក្រោមការដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា និង លោកឧត្តសេនីយ៍ទោ នឹម ច័ន្ទតាណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃ ២៣ តុលា ២០១៩ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ដែលបានរត់គេចពីស្រុកអន្លង់វែង ឈ្នោះ ទិន ភាន់ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ធ្លាប់ទទួលទិញម៉ូតូផលចោរកម្ម ច្រើនគ្រឿងកន្លងមកពីខេត្តសៀមរាប៕
ព័ត៌មានគួរចាប់អារម្មណ៍
មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()
អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()
សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()
យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()
កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()
វីដែអូ
ចំនួនអ្នកទស្សនា