ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
បញ្ជូន​បន្ថែម​សត្វ​សុនខ ហិតក្លិន ស្វែងរក​នារី​អង់គ្លេស​ដែល​បាត់​ខ្លួន​លើ​កោះ​រ៉ុ​ង......
Thu,31 October 2019 (Time 07:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ព្រះ សីហ នុ , ក្រុង កោះ រ៉ុ ង ៖ ដំណឹង ពី ការ បាត់ ខ្លួន នារី ជនជាតិ អង់គ្លេស ម្នាក់ លើ កោះ រ៉ុ ង នៅ តែ ជា ប្រធានបទ ក្តៅ ដែល មហាជន ចង់ ដឹង ពី ជោគវាសនា របស់ នាង ក្រោយ បាត់ ដំណឹង រយៈពេល ៦ ថ្ងៃ មក ហើយ បើ គិត មក ត្រឹម ថ្ងៃត្រង់ ទី ៣០ ខែតុលា ឆ្នាំ ២០១៩ នេះ ។
សម្រាប់ ប្រតិបត្តិការ ស្វែងរក មន្ត្រី ក្រុង កោះ រ៉ុ ង ថ្លែង អោយ ដឹង ថា នៅ ព្រឹក ថ្ងៃ ៣០ តុលា នេះ សមត្ថកិច្ច បាន បញ្ជូន កម្លាំង អន្តរាគមន៍ ពិសេស បន្ថែម ទៀត ជាមួយ សត្វ សុនខ ហិតក្លិន បញ្ជូន ទៅ កាន់ កោះ រ៉ុ ង ដើម្បី បន្ត ស្វែងរក ស្ត្រី ជនជាតិ អង់គ្លេស ឈ្មោះ Amelia Bambridge អាយុ ២១ ឆ្នាំ ដែល បាត់ ខ្លួន នៅ លើ កោះ រ៉ុ ង តាំងពី ម៉ោង ៣ និង ៣០ នាទី ទៀប ភ្លឺ ថ្ងៃ ទី ២៤ តុលា មក ម្ល៉េះ ។ លោក នួន ប៊ុ ន ថុ ល អភិបាលក្រុង កោះ រ៉ុ ង ក៏ បាន ថ្លែង អោយ ដឹងផង ដែរ ថា កាលពី ម្សិលមិញ នេះ មាន ព័ត៌មាន មួយ បាន ចុះ ផ្សាយ ថា « ស្ត្រី ជនជាតិ អង់គ្លេស ដែល បាត់ ខ្លួន មាន គេ បាន ប្រទះ ឃើញ សព អណ្ដែត ទឹក នៅ ជិត កោះ ស្ដេច » នោះ គឺជា ដំណឹង មិន ពិត ទេ ព្រោះថា កម្លាំង នគរបាល ចរាចរណ៍ ផ្លូវទឹក រួម ជាមួយ លោក ឧកញ៉ា ទៀ វិចិត្រ ក៍បាន ចុះ ផ្ទាល់ ផង ដែរ សហការ ជាមួយ កម្លាំង ចេញ ស្វែងរក នាង នៅ លើ លម្ហ សមុទ្រ ដោយ រក ឆ្ងាយ ពី ឆ្នេរ កោះ ទៅ កាន់ តំបន់ កោះ ស្តេច កោះ ស្មាច់ និង តំបន់ ឆ្ងាយ ៗធ្លាយ ដល់ ក្បែរ កោះកុង ថែម ទៀត នៅ តែ មិនឃើញ ដដែល ទេ ។
លោក អភិបាលក្រុង កោះ រ៉ុ ង បន្ថែម ថា ទោះជា យ៉ាងណា នៅ ព្រឹក ថ្ងៃនេះ ការ ស្វែងរក ស្ត្រី ជនជាតិ អង់គ្លេស ដែល បាត់ ខ្លួន សមត្ថកិច្ច យើង និង ក្រុម អ្នក ស្ម័គ្រចិត្ត នៅ តែ ធ្វើ បន្ត ហើយ ដំណឹង ពី ជោគវាសនា របស់ ស្ត្រី ជនជាតិ អង់គ្លេស រូប នោះ មិន ទាន់ ទទួល បាន នៅឡើយ ។ លោក បន្ត ថា ក្រៅពី ការ ស្វែងរក មនុស្ស ការ ស្រាវជ្រាវ ផ្សេង ៗ កម្លាំង ក៍ កំពុង ធ្វើ ដែរ ពី សមត្ថកិច្ច ជំនាញ ដើម្បី រក ប្រភព និង ដើមហេតុ ដែល នាំ ទៅ ដល់ ការ បាត់ ខ្លួន នេះ ។

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
325 នាក់
ខែនេះ :
1116 នាក់
3 ខែនេះ :
4254 នាក់
សរុប :
4254 នាក់