ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
គេហះទំព័រដែលល្បី និងមានសម្លេងលឺខ្លាំងពេកដែលគេស្គាល់ កោះសន្តិភាពល្បីក្នុងស្រុកខ្មែរ បែជា ចុះផ្សាយ ពត័មានញុះញ៉ុងខុសពីការពិតទៅវិញ…..
Thu,31 October 2019 (Time 12:46 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

(បាត់ដំបង)៖ ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្ថិតក្នុងខេត្តបាត់ដំបង បានចេញមកបំភ្លឺ និងធ្វើការបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានមួយចំនួន ដែលផ្សាយថា មានពលរដ្ឋខ្មែរជាច្រើនវិលត្រឡប់ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដែលនាំឲ្យមហាជនមានការភាន់ច្រឡំ។

តាមរយៈសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន amm tv online ទទួលបាននៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ បញ្ជាក់ថា សារព័ត៌មាននោះ បានយករូបភាពចាស់ ដែលប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិដូង ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក ផាត សុផាន់ណា នាយប៉ុស្ដិ៍នគរបាលច្រកទា្វរព្រំដែនអន្ដរជាតិដូង ក៏បានអំពាវនាវដល់គ្រប់បណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ មេត្ដាកុំចុះផ្សាយនូវព័ត៌មានដែលមិនពិត និងមានប្រភពព័ត៌មានមិនច្បាស់លាស់ ដែលនាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសស្ថាប័នមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
303 នាក់
ខែនេះ :
1094 នាក់
3 ខែនេះ :
4232 នាក់
សរុប :
4232 នាក់