ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
(អ៊ីស្លាម៉ាបាដ)៖ រថភ្លើងដឹកអ្នកដំណើរនៅប៉ាគីស្ថានឆាបឆេះ ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦៥នាក់ និងជាច្រើននាក់ទៀតរងរបួស.......
Thu,31 October 2019 (Time 08:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

មនុស្សយ៉ាងតិច៦៥នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែត្រូវបានភ្លើងឆាប ឆេះ នៅភាគខាងកើតប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរផ្លូវដែកប៉ាគីស្ថាន គ្រោះអគ្គីភ័យដ៏អាក្រក់នេះបានកើតឡើង ដោយសារតែការផ្ទុះធុងហ្គាសដែលអ្នកដំណើរម្នាក់ បានយកតាមខ្លួន។ រថភ្លើងខាងលើស្ថិតក្រោមកម្មសិទ្ធិក្រុមហ៊ុន Tezgam Express ដែលគ្រានោះវាមានគោលដៅធ្វើដំណើរពីទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ឆ្ពោះទៅកាន់ទីក្រុង Rawalpindi នៃខេត្ត Punjab នៅភាគខាងកើត។ ទូររថភ្លើងយ៉ាងហោច ចំនួន៣កំណាត់បានរងការឆាបឆេះ។

គួរជម្រាបថា នៅពេលកើតហេតុ ដោយសារតែភាពភ័យខ្លាច អ្នកដំណើរមួយចំនួនបានសម្រេចចិត្តលោតចេញពីរថភ្លើងតែម្តងថែម ទៀតផង។ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា តួលេខជាក់លាក់ចុងក្រោយនៃចំនួនអ្នកស្លាប់អាចច្រើនជាងខាងលើ នៅពេលប្រតិបត្តិការ ជួយសង្រ្គោះចប់រួចរាល់។ ជាមួយគ្នានេះ ការស៊ើបអង្កេតក៏នឹងត្រូវធ្វើឡើងផងដែរ ថាហេតុអ្វីបានជាមានការអនុញ្ញាតឲ្យអ្នកដំណើរ យកធុងហ្គាសឡើងលើរថភ្លើងបែបនេះ ព្រោះវាជារបស់ហាមឃាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
328 នាក់
ខែនេះ :
1119 នាក់
3 ខែនេះ :
4257 នាក់
សរុប :
4257 នាក់