ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
លោក ដូណាល់ ត្រាំ៖ «វាជាឱកាសល្អសម្រាប់អាមេរិក និងចិនសម្រេចកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម»
Thu,10 October 2019 (Time 12:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 225នាក់)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមានគំនិតសុទិដ្ឋិនិយម ដោយលោកទើបតែបានអះអាងជាថ្មីថា សហរដ្ឋអាមេរិក និងប្រទេសចិនមានឱកាសល្អ ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយបញ្ចប់សង្រ្គាមពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរអស់រយៈពេលជាង ១៥ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធសប្ដាហ៍នេះ។ នាឱកាសនោះប្រធានាធិបតីអាមេរិករូបនេះ​បានគូសបញ្ជាក់យ៉ាងដូច្នេះថា « បសិនជាយើងអាចចុះកិច្ចព្រមព្រៀងបាន នោះយើងនឹងធ្វើភ្លាម... វាពិតនៅមានឱកាសល្អហើយបើតាមគំនិតរបស់ខ្ញុំ ចិនចង់បានកិច្ចព្រមព្រៀងនេះជាងខ្ញុំទៅទៀត»។

ប៉ុន្តែទោះជាយ៉ាងនេះក្ដី បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្ហាញក្ដីសង្ឃឹមតិចតួចណាស់ ពីភាពរីកចម្រើននៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងក្រុមមន្ត្រីអាមេរិក និងចិននៅទីក្រុងវ៉ាស៊ីនតោន ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ចាត់វិធានការរឹតត្បិតការផ្ដល់ទិដ្ឋាការ ដល់ក្រុមមន្ត្រីចិនមួយចំនួនដែលទីក្រុងវ៉ាស៊ីនតោនចោទថា មានជាប់ពាក់ព័ន្ធនឹងការំលោភបំពានសិទ្ធិមនុស្ស ធ្ងន់ធ្ងរលើជនជាតិភាគតិចនៅក្នុងតំបន់ស៊ីនជំាង ព្រមទាំងការដាក់ក្រុមហ៊ុនចិនជាង ២០ ទៀតចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​​PMម្នាក់​ ផឹកសុីស្រវឹង​​ ដកកាំភ្លើងខ្លីបាញ់សំឡុតនឹងវាយក្បាលបុរសបណ្តាលអោយរងរបួសធ្ងន់នៅស្រុក​រំដួល,,, ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងមុខដំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ.. ()

ព័ត៌មានគួរចាប់អារម្មណ៍

សែនក្បាលទឹក បែជាធ្វើបុណ្យអោយកូនវិញ ឪពុកប្រើកូនឡើងលើធ្នឹមសំយ៉ាបផ្ទះចាប់មាន់ ទុកសែនក្បាលទឹក ស្រាប់តែកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសផ្លាស់ប្ដូរស្នងការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០, ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ជំនួសឧត្តមសេនីយ៍ទោ អាត់ ខែម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
68 នាក់
ម្សិលមិញ :
51 នាក់
សប្តាហ៍នេះ :
4562 នាក់
ខែនេះ :
6749 នាក់
3 ខែនេះ :
18222 នាក់
សរុប :
33404 នាក់