ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
កម្លាំងនគរបាលស្រុកកៀនស្វាយ​បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាតមួយកន្លែង​ឃាត់ខ្លួនអ្នកកត់បានម្នាក់យកទៅសួរនាំ
Fri,15 November 2019 (Time 09:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

កណ្ដាល៖កម្លាំងនគរបាលស្រុកកៀនស្វាយ​បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាតមួយកន្លែង​ឃាត់ខ្លួនអ្នកកត់បានម្នាក់យកទៅសួរនាំ ៖​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង២និង​៣០នាទីរសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នៅតំបន់ស្មុកស្មាញ​ ភូមិស្តៅកន្លែង​៥ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្ដកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែល​(ឃាត់ខ្លួន)មានឈ្មោះផុនសុផានិន្ទភេទ​ប្រុស​ អាយុ២៤ឆ្នាំមានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្ដ​កណ្ដាល​ ។

សមត្ថកិច្ចបន្តថា​ មុនពេលឃាត់ខ្លួនជនសង្សយ​ គឺកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ​ បានចុះល្បាតនៅក្នុងភូមិសាស្ត្រ​ ស្មុក​ស្មាញប្រទះឃើញទីតាំងកត់ឆ្នោតវៀតណាម​ មួយកន្លែង​ ក៏ធ្វើបង្ក្រាប​និងឃាត់ខ្លួន​អ្នកកត់បានម្នាក់យកមកសាកសួរ​ ។និងបានចាប់​យកវត្ថុតាងរួម​មាន៖​ ​លុយរៀលចំនួន១២០.០០០រៀល(​ ដប់ពីរមុឺនរៀល​ )កាតុង​កត់​ ឆ្នោតខ្មែរ១ច្បាប់ចំនួន៧សន្លឹក​ កាតុងកត់​ឆ្នោតវៀតណាម១ច្បាប់ចំនួន១សន្លឹកក្រដាស​ផ្តាម១សន្លឹក​ សៀវភៅ​ ១ក្បាលកាតុង​កត់ឆ្នោតមិនទាន់កត់១ច្បាប់ចំនួន២៤​សន្លឹកបន្ទាត់ចំនួន២។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះផុនផានិន្ទរួមនិង​ វត្ថុតាងត្រូវបាន​សមត្ថកិច្ច​ ឃាត់ខ្លួន​ បណ្ដោះអាសន្ន​ ​នៅ​អធិការ​ដ្ឋាននគរបាលស្រុកកៀនស្វាយ​ ដើម្បី​កសាងសំណុំរឿងចាត់ការបន្តតាមច្បាប់​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
51 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
316 នាក់
ខែនេះ :
1107 នាក់
3 ខែនេះ :
4245 នាក់
សរុប :
4245 នាក់