ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ព័ត៌មានថ្មីបំផុត កាសុីណូឃ្វីនCASlNO QUEENដែលបើកឲ្យពលរដ្ធខ្មែរចូលលេង២៤ម៉ោងលើ២៤ម៉ោងជាច្រើនឆ្នាំដោយគ្មានសម្ថកិច្ចណាហ៊ានបង្ក្រាប **|** កាសុីណូឃ្វីនCASlNO QUEENដែលបើកឲ្យពលរដ្ធខ្មែរចូលលេង២៤ម៉ោងលើ២៤ម៉ោងជាច្រើនឆ្នាំដោយគ្មានសម្ថកិច្ចណាហ៊ានបង្ក្រាប,,.....
Sun,17 November 2019 (Time 04:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

(បាត់ដំបង)៖កាសុីណូឃ្វីនមួយកន្លែងដែលជាប់ទៅនឹងច្រកទ្វាអន្តរជាតិដូងហៅកាត់ថាបានឡែមស្ថិតនៅត្រង់ចំណុចភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ប្រភពពីប្រជាពលរដ្ធដែលរស់នៅជាប់កន្លែងទីតាំងខាងលើបានបង្ហើបប្រាប់អ្នកយកពត៌មានយើងឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆកាឆ្នាំ២០១៩ថាចំពោះកន្លែងកាសុីឃ្វីននេះដែរបានបើកលេងអស់រយៈពេលជិត៥ឆ្នាំមកហើយដែរ។ប្រភពផ្សេងមួយទៀតពីអាជីវករដែលលក់ដូរជាប់ទីតាំងកាសុីណូឃ្វីនដោយមិនបានប្រាប់ពីអត្តសញ្ញាណ បានប្រាប់ថា សព្វថ្ងៃនេះគាត់ជាអ្នកលក់ដូរហើយការដែលមានមនុស្សចូលទៅលេងនៅក្នុងកាសុីណូឃ្វីននោះគឺភាគច្រើនជាកម្មករខ្មែរចូលលេងច្រើននាក់ដោយមួយថ្ងៃៗចេញចូល សូម្បីតែអ្នកអូររទេះក៏ញៀនក្បែងកាសុីណូនេះដែរ។

បើតាមការបញ្ជាក់ពីបុរសម្នាក់ជាអ្នកដែលធ្លាប់ចូលលេងនៅក្នុងកាសុីណូឃ្វីន បានប្រាប់ក្រុមអ្នកយកពត៌មានយើងថា នៅក្នុងកាសុីណូនោះមានបើកលេងល្បែងគ្រប់ប្រភេទដូចជាកាសុីណូធំៗដែរ ថែមទាំងទទួលលក់ការភ្នាល់ចាក់បាល់តាមប្រព័ន្ធអុីនធើណេតថែមទៀតផង ។បុរសម្នាក់ដែលមិនបានប្រាប់ឈ្មោះបានបន្តថា ចំពោះការចូលទៅលេងនៅក្នុងកាសុីណូឃ្វីននោះភាគច្រើនជាបងប្អូនប្រជាពលរដ្ធខ្មែរ ចំពោះភ្ញៀវបរទេសមិនសូវជាចូលលេងប៉ុន្មានទេភាគច្រើន ពួកភ្ញៀវបរទេសគេចូលទៅលេងនៅកាសុីណូធំៗដែលមានទីតាំងនៅជាប់នឹងច្រកទ្វារអន្តរជាតិច្រកដូងនៅស្រុកកំរៀងតែម្តង។

ដោយយោងទៅតាមសារាចរណែនាំ របស់រាជរដ្ធាភិបាលកម្ពុជាលេខ០៧/ស រ ណ ន/ស្តីពីការពង្រឹងការគ្រប់គ្រង អាជីវកម្មល្បែងភ្នាល់តាមអេឡិចទ្រូនិចតាមរយៈអុិនធើណេតអនឡាញក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធទៅនឹងកាសុីណូឃ្វីនដែលបើកដំណើរការឲ្យពលរដ្ធខ្មែរចូលលេងជាច្រើនឆ្នាំនេះដែរនៅល្ងាចថ្ងៃទី១៥ខែវិច្ឆកាឆ្នាំ២០១៩ក្រុមការងារពត៌មានយើងមិនអាចសុំការបកស្រាយពីម្ចាស់ទីតាំងខាងលើនេះបានទេ ថាតើច្បាប់អនុញាតិឲ្យបើកល្បែងកាសុីណូនេះកម្រិតណាព្រោះដោយសារពុំមានលេខទូរស័ព្ទទំនាក់ទំនង។ជាចុងក្រោយបងប្អូនប្រជាពលរដ្ធដែលជាប្តីរឺប្រពន្ធរស់នៅក្នុងស្រុកកំរៀងដែលមករស់នៅតាមខ្សែបន្ទាត់ព្រំដែនដែលភាគច្រើនជាកម្មករអូសរទេះសុីឈ្នួលនៅក្នុងស្រុកថៃ។សូមសំណូមពរទៅដល់អាជ្ញាធរស្រុកខេត្តមេត្តាជួយពិនិត្យមើលកាសុីណូឃ្វីនដែលមានទីតាំងនៅចំណុចខាងលើនេះផង។បើមិនដូចនេះទេពួកគាត់ត្រូវនឹងត្រូវអស់ដីផ្ទះពិតជាក់ជាមិនខាន ព្រោះប្តី រឺប្រពន្ធរបស់ពួកគាត់បានញៀនទៅនឹងល្បែងកាសុីណូឃ្វីនដោយម្នាក់ងើបមុខមិនរួចអ្នកខ្លះទៅហ៊ានដល់ការយករបស់របរយកទៅបញ្ចាំដើម្បីបានយកទៅចូលលេងកាសុីណូឃ្វីននេះតែម្តងមិនថាយប់ថ្ងៃ។ដោយឡែកអជ្ញាធរស្រុកកំរៀងវិញនៅពេលដែលភ្នាក់ងារពត៌មានយើងខលសួរនាំរឿងកាសុីណូឃ្វីន(CASlNO QUEEN)ពាក់ព័ន្ធទៅនឹងពលរដ្ធខ្មែរចូលលេងជារៀងរាល់ថ្ងៃនៅក្នុងកាសុីណូនោះ។ហើយនៅពេលដែលគាត់តបតាមទូរស័ព្ទមកវិញថាកាសុីណូគេមានច្បាប់ត្រឹមត្រូវ ចំពោះកាសុីណូដែលមានច្បាប់នោះគឺច្បាប់ហើយតែឲ្យតែភ្ញៀវបរទេសចូលលេងទេ តែបើពលរដ្ធចូលលេងវិញនោះវាពិតជាខុសហើយ។

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
314 នាក់
ខែនេះ :
1105 នាក់
3 ខែនេះ :
4243 នាក់
សរុប :
4243 នាក់