ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៩
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
លោក នួន ង៉ែតមេគយនិងរដ្ឋាករ ច្រកអូរអន្លក់ មានតួនាទីភារកិច្ច ក្នុងការប្រមូលពន្ធចូលរដ្ឋ បែជាប្រព្រឹត្តអំពើពុករលួយ ជិះសេះលែងដៃ ឃុបឃិតជាមួយឈ្មួញធំៗ លំហូចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់....
Sun,01 December 2019 (Time 12:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

សេចក្ដីរាយការណ៍ ពីតំបន់ច្រកអូរអន្លក់ នៃស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា លោក នួន ង៉ែតមេគយនិងរដ្ឋាករ ច្រកអូរអន្លក់ មានតួនាទីភារកិច្ច ក្នុងការប្រមូលពន្ធចូលរដ្ឋ បែជាប្រព្រឹត្តអំពើពុករលួយ ជិះសេះលែងដៃ ឃុបឃិតជាមួយឈ្មួញធំៗ លំហូចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់ ពីប្រទេសថៃម កកម្ពុជា នៅពេលយប់ យ៉ាងគគ្រឹកគគ្រេង មិនខ្លាចញញើត ទៅនឹងអង្គភាពប្រឆាំងអំពើពុករលួយ បន្តិចណាសោះ។
ប្រភពពីបានឲ្យដឹងថា សព្វថ្ងៃនេះ លោក នួន ង៉ែត កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយ ពីក្រុមឈ្មួញនាំចូលទំនិញ នឹងក្រុមឈ្មួញនាំចេញអង្ក នឹងកន្ទួក ដែលគេមើលឃើញថា បច្ចុប្បន្ន ក្រុមឈ្មួញកំពុងសម្រុកនាំចេញ ពីកម្ពុជា ទៅប្រទេសថៃ តាមច្រកខាងលើនេះ ដូចទឹកបាក់ទំនប់ ទាំងថ្ងៃទាំងយប់ ។

។ ដូច្នេះហើយ ក៍មានការអំពាវនាវ ដល់ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹង ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាពិនិត្យមើល នឹងចាត់វិធានការទប់ស្កាត់ ភាពល្បីល្បាញ អំពើពុករលួយជាប្រព័ន្ធ របស់លោក នួន ង៉ែត មេគយ ច្រកអូរអន្លក់ ស្រុកកំរៀង
ខេត្តបាត់ដំបងនេះ ជាបន្ទាន់ផង ជៀសវាងការរិះ ពីសំណាក់មហាជនថា ត្រីច្រវា ចញ្ចឹមត្រីឆ្ដោ ទើបរក្សាភាពស្ងប់ស្ងាត់ ធ្វើមិនដឹងមិនឮបែបនេះ។
ប្រភពពីមន្ត្រីខេត្តដំបង ដោយសមិនបញ្ចេញឈ្មោះ បានលួចខ្សឹបឲ្យដឹងថា នួនង៉ែត កំពុងធ្វើការងារប្រមូលពន្ធ តាមរបៀបជិះសេះលែងដៃ រៀបចំខ្សែទុយោ ឲ្យកាន់ការងារប្រមូលលុយខ្មៅ លើតុក្រោមតុ និងប្រើមន្ត្រីខុសជំនាញ?។ ប្រភពពីប្រជាពលរដ្ថ កំពុងរិះគន់ ពីក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ អំពីការចាត់ចែង ឲ្យមន្ត្រីជាដៃជើងរបស់ខ្លួន ប្រមូលសេដ្ឋកិច្ច តាមរយៈការធ្វើស្ថិតិ ដើម្បីកេណ្ឌក្រុមឈ្មួញដែលរកស៊ី បង់ពន្ធមិនគ្រប់ និងការនាំចូលទំនិញខុសច្បាប់ ខណៈមានការសង្ស័យថា បានចំណាយលុយច្រើនមឺនដុល្លា ដើម្បីបានតំណែង? ហើយក៍បង្កើតឲ្យមានយុទ្ធសាស្ត្រ ទាញយកលាភសក្ការៈទាំងបំពាន ទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីស្រង់ដើម។
ប្រភពបានបន្ថែមថា សកម្មភាពនាំចូលទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ កំពុងកើតឡើងខ្លាំង នៅច្រកអូរអន្លក់ ធ្វើឲ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹក ក្នុងមួយខែៗ។ ហើយក្រុម ឈ្មួញបាននាំចូល ទំនិញបង់ពន្ធមិនគ្រប់ តាមរយៈអំពើសូកប៉ាន់ ពោលគឺជំនាញគយ បង្កើតឲ្យមាន នូវអំពើពុករលួយ បំបាត់ពន្ធនាំចូល មានទ្រង់ទ្រាយកាន់តែធំជាងមុន ។ ហើយទំនិញដែលហូរចូល មកពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង រួមមាន គ្រឿងបន្លាស់ រថយន្ត ម៉ូតូ សំបកកង់រថយន្ត ប្រេងម៉ាស៊ីន និងទំនិញខុសច្បាប់ ផ្សេងទៀត ភាគច្រើនបង់ពន្ធមិនគ្រប់?។
ប្រភពដដែលបានឲ្យដឹងទៀតថា ល្បិចបន្លំពន្ធរបស់ជំនាញគយ គឺស៊ីដោយស្របច្បាប់ គ្រាន់តែលួច បន្លំបង្កាន់ដៃ នាំចូលពីប្រភេទ ទំនិញនាំចូលបង់ពន្ធខ្ពស់ មកបង់ពន្ធជា ប្រភេទទំនិញចម្រុះ ហើយ ការបង់ពន្ធទំនិញចម្រុះនេះទៀត គឺបង់យ៉ាងច្រើន ត្រឹមពាក់កណ្តាលប៉ុណ្ណោះ?។ ហើយជាធម្មតា ទាំងច្រកតំបន់ ច្រកទ្វេភាគី និងច្រកអន្តរជាតិ ឈ្មួញអាចដឹកទំនិញ ឆ្លងកាត់ច្រកព្រំដែន ចាប់ពីវេលា
ម៉ោង ៧ព្រឹក និងបញ្ឈប់ម៉ោងរដ្ឋបាល ត្រឹមម៉ោង ៦ល្ងាច ។ ប៉ុន្តែមន្ត្រីគយពុករលួយ បានអនុញ្ញាត ឲ្យរថយន្តធុនធំឆ្លងកាត់ តាំងពីម៉ោង ៣-៤ទៀបភ្លឺ? មិនត្រឹមតែខុសច្បាប់រដ្ឋបាលប៉ុណ្ណោះទេ រាល់សកម្មភាព ហូរចូលទំនិញបែបនេះ ត្រូវបានគេដាក់ការសង្ស័យថា ជាទំនិញគេចពន្ធ ឬទំនិញខុសច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនរិះគន់ថាស្ថានីយ៍ថ្លឹងរថយន្តមានដល់ទៅ២កន្លែងម៉េចបានជាផ្លូវក្នុងខេត្តសៀមរាប នៅតែខូច ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន សំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនអ្នករត់ម៉ូតូឌុប នៅមុខសាលាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង៖ ជម្រើសល្អសម្រាប់អតីតសកម្មជនបក្សប្រឆាំង ពេលនេះគឺប្រកាសមិនចូលរួម ក្នុងផែនការរដ្ឋប្រហារខុសច្បាប់រៀបចំដោយទណ្ឌិត សម រង្ស៉ី ()

ព័ត៌មានគួរចាប់អារម្មណ៍

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១២ ខែតុលា៖ រកឃើញយានយន្ដល្មើសច្បាប់ និងផាកពិន័យចំនួន១,៨៩៤គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីពីរនាក់ពីបទរក្សាទុកនិង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
47 នាក់
សប្តាហ៍នេះ :
323 នាក់
ខែនេះ :
1114 នាក់
3 ខែនេះ :
4252 នាក់
សរុប :
4252 នាក់