គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាក Suzuki Smas ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1A 7727 .......
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ០៥ នាទីនៅចំណុចផ្លូវជាតិលេខ៥ ខាងជេីងស្ពានតាងរ៉ាងចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥០ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាក Suzuki Smas ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1A 7727
អ្នកបើកបរឈ្មោះ គឺម សុភា ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែររស់នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរជាមួយឈ្មោះ វុន ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំងបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជេីង និងរថយន្តម៉ាក Kia ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3B 8197 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋានបើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរច្រាស់ទិសគ្នា ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការគ្រោះថ្នាក់និងខូចខាត ៖
- ស្លាប់មនុស្សម្នាក់ ប្រុស (អ្នកបើកបរម៉ូតូ)
- របួសមនុស្សម្នាក់ ប្រុស (ធ្ងន់)
- ខូចម៉ូតូ ១គ្រឿង ធ្ងន់
- ខូចរថយន្ត ១គ្រឿង ស្រាល
វត្ថុតាងត្រូវបាននគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ៕