ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សម្តេចពិជ័យ ទៀ បាញ់ ជំរុញឲ្យអាជ្ញាធរខេត្តកោះកុង ស្វែងរកមូលនិធិដើម្បីជួយស្ថាបនាផ្លូវ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
Thu,08 October 2020 (Time 07:08 AM)
ដោយ ៖ amm (ចំនួនអ្នកអាន: 75នាក់)

(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញឲ្យអាជ្ញាធរខេត្តកោះកុង ស្វែងរកមូលនិធិដើម្បីជួយស្ថាបនាផ្លូវជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជួបការលំបាកក្នុងការធ្វើដំណើរ។

ការជំរុញនេះ ខណៈដែលសម្តេចពិជ័យសេនា បានស្តាប់ការលើកឡើងរបស់អាជ្ញាធរក្រុងស្រុក ពីផលលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកោះកុង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

សម្តេចពិជ័យ ទៀ បាញ់ បានថ្លែងថា «ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺជាទុក្ខកង្វល់របស់រាជរដ្ឋាភិបាល។ ដូច្នេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង អាជ្ញាធរខេត្តក្រុងស្រុក ត្រូវយកចិត្តទុកដាក់ចំពោះការលើកឡើង និងសំណើររបស់ប្រជាពលរដ្ឋពីផលលំបាក ដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ ក្នុងការធ្វើដំណើរនៅតាមដងផ្លូវដែលការខូចខាតនោះ»។

សម្តេចបានថ្លែងទៀតថា «ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង អាជ្ញាធរខេត្តក្រុងស្រុកត្រូវជួយស្វែងរកមូលនិធិ ពីសប្បុរសជនដើម្បីជួយស្ថាបនាផ្លូវជូនគាត់ បានធ្វើចរាចរណ៍ ចេញចូលបានងាយស្រួលក្នុងមូលដ្ឋានគាត់ ហើយជួយរកដំណោះស្រាយជូនគាត់នៅពេលពួកគាត់មានបញ្ហាណាមួយ ព្រោះនេះ នេះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍន៍ប្រទេស»។

សម្តេចពិជ័យបានរម្លឹកថា ក្នុងយុគ្គសម័យសង្គ្រាមប្រទេសកម្ពុជាខ្ទេចខ្ទីគ្មានសល់ តែឥឡូវប្រទេសកម្ពុជាមានសន្តិភាព មានសិទ្ធិសេរីភាពពេញលេញ ហើយបច្ចុប្បន្នភាពកំពុងតែមានការអភិវឌ្ឍន៍ មានភាពរីកចំរើនគ្រប់វិស័យ ដែលធ្វើឲ្យកម្ពុជាមានភាពល្បីល្បាយនៅលើឆាកអន្តរជាតិ។

សម្តេចបានបន្ថែមថា «ប្រទេសមានសន្តិភាព មានសេរីភាពមានភាពរីកចំរើននេះ គឺស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានកែប្រែជីវភាពរបស់ប្រជាជនមានការល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ»៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសទៅកាន់ទួលសុវត្ថិភាពដោយជោគជ័យ, ទេសរដ្ឋមន្រ្តី គន់ គីម និងលោក ង៉ោ ម៉េងជ្រួន បញ្ជាក់ពីប្រតិត្តិការ (amm)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋដែលមានការមិនពេញចិត្តជាមួយក្រុមហ៊ុនមួយដែលបានធ្វើអនុបយោគជាដីឯកជនរបស់ រដ្ឋទៅលើផ្ទៃដីរដ្ឋចំនួន ១៥ហិចតា....... ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសចូលកាន់មុខតំណែង ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​​PMម្នាក់​ ផឹកសុីស្រវឹង​​ ដកកាំភ្លើងខ្លីបាញ់សំឡុតនឹងវាយក្បាលបុរសបណ្តាលអោយរងរបួសធ្ងន់នៅស្រុក​រំដួល,,, ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
63 នាក់
សប្តាហ៍នេះ :
596 នាក់
ខែនេះ :
3131 នាក់
3 ខែនេះ :
14093 នាក់
សរុប :
37907 នាក់