ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អគ្គស្នងការនគរបាលជាតិ និងអភិបាលរាជធានីភ្នំពេញ ប្រាប់ម្ចាស់បុរីទាំងអស់ត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព និងត្រូវមានឡានទឹកផ្ទាល់ខ្លួន ដើម្បីអន្ដរាគមន៍ទាន់ពេល
Fri,09 October 2020 (Time 07:11 AM)
ដោយ ៖ amm (ចំនួនអ្នកអាន: 24នាក់)

(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យម្ចាស់បុរីទាំងអស់ ត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព និងត្រូវមានរថយន្ដពន្លត់អគ្គីភ័យផ្ទាល់ខ្លួនយ៉ាងតិចមួយ ដើម្បីងាយស្រួលចេញអន្ដរាគមន៍បានទាន់ពេលវេលា នៅពេលមានអគ្គីភ័យកើតឡើងក្នុងទីតាំងរបស់ខ្លួន។

ក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារសន្ដិសុខ សុវត្ថិភាព នៅតាមបុរី និងខុនដូក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន និងលោក ឃួង ស្រេង បានបញ្ជាក់ថា ការដែលម្ចាស់បុរី និងខុនដូត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធសន្តិសុខសុវត្ថិភាពនេះ ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។

លោក ឃួង ស្រេង បានលើកឡើងទៀតថា នៅពេលមានបទល្មើសកើតឡើង ម្ចាស់ទីតាំងត្រូវចូលរួមសហការ និងផ្ដល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ដើម្បីមានមូលដ្ឋានក្នុងការកំណត់មុខសញ្ញា ហើយរាល់ទិន្នន័យដែលភ្ជាប់មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងរក្សាជាការសម្ងាត់ មិនអនុញ្ញាតឲ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។

បន្ថែមពីនេះ លោក ឃួង ស្រេង បានស្នើសូមឲ្យម្ចាស់បុរីធំៗ នៅរាជធានីភ្នំពេញ ត្រូវមានរថយន្ដពន្លត់អគ្គីភ័យគ្រប់គ្នាៗ ដោយរដ្ឋបាលរាជធានី នឹងសូមទៅរាជរដ្ឋាភិបាលដើម្បីរួចពន្ធ។ លោកថា កន្លងមកនេះឃើញបុរីមួយចំនួន បានធ្វើជាគំរូល្អហើយ ដូចជាបុរី ប៉េង ហួត និងបុរីនៅកោះពេជ្រ តែងបានចេញឡានទឹកមកជួយអន្តរាគមន៍នៅពេលមានអគ្គីភ័យកើតឡើងម្តងៗ ដូច្នេះសង្ឃឹមថាម្ចាស់បុរីធំៗ នឹងទិញរថយន្ដពន្លត់អគ្គីភ័យ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសទៅកាន់ទួលសុវត្ថិភាពដោយជោគជ័យ, ទេសរដ្ឋមន្រ្តី គន់ គីម និងលោក ង៉ោ ម៉េងជ្រួន បញ្ជាក់ពីប្រតិត្តិការ (amm)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋដែលមានការមិនពេញចិត្តជាមួយក្រុមហ៊ុនមួយដែលបានធ្វើអនុបយោគជាដីឯកជនរបស់ រដ្ឋទៅលើផ្ទៃដីរដ្ឋចំនួន ១៥ហិចតា....... ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសចូលកាន់មុខតំណែង ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​​PMម្នាក់​ ផឹកសុីស្រវឹង​​ ដកកាំភ្លើងខ្លីបាញ់សំឡុតនឹងវាយក្បាលបុរសបណ្តាលអោយរងរបួសធ្ងន់នៅស្រុក​រំដួល,,, ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
63 នាក់
សប្តាហ៍នេះ :
594 នាក់
ខែនេះ :
3129 នាក់
3 ខែនេះ :
14091 នាក់
សរុប :
37905 នាក់