ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
គិតត្រឹមថ្ងៃទី១៦-វិច្ឆិកានេះ កម្ពុជាសល់ ៩០០ថ្ងៃគត់ នៃដំណើរឆ្ពោះទៅ SEA Games 2023
Mon,16 November 2020 (Time 03:55 AM)
ដោយ ៖ amm (ចំនួនអ្នកអាន: 19នាក់)

(ភ្នំពេញ)៖ កម្ពុជាសល់ពេល ៩០០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (SEA Games 2023) បើគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកពេលវេលានេះ គឺជាការក្រើនរំឮកមួយដ៏សំខាន់ ដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងសហព័ន្ធកីឡាជាតិ ក្នុងការពង្រឹងសមត្ថភាពត្រៀមដណ្ដើមឧត្តមភាព និងជោគជ័យជូនជាតិ។ ចំណែកគណៈកម្មាធិការជាតិ CAMSOC ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកបណ្ឌិត ថោង ខុន ក៏បានប្រព្រឹត្តទៅដោយរលូន ហើយគណៈកម្មការជំនាញនីមួយៗ ក៏ជំរុញការងារបានល្អប្រសើរដែរ។

អគ្គលេខាធិការ CAMSOC ដដែលបានថ្លែងសារក្នុងឱកាសដ៏មានសារៈសំខាន់នេះថា «សូមអំពាវនាវដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក ពិសេសហព័ន្ធកីឡាជាតិ ឲ្យខិតខំប្រឹងប្រែងក្នុងការរៀបចំត្រៀមលក្ខណៈនេះឲ្យបានកាន់តែមុតស្រួច និងយកចិត្តទុកដាក់ខ្ពស់លើការហ្វឹកហាត់ លើការជំរុញ និងតាមដានត្រួចពិនិត្យ វាយតម្លៃជាប់ជានិច្ច ចំពោះបច្ចេកទេស និងគុណផលកីឡារបស់កីឡាករ-កីឡាការិនីរបស់យើង កុំឲ្យមានការធ្វេសប្រហែស និងការលះបង់ចោលនូវពេលវេលានេះ ពីព្រោះស៊ីហ្គេម យើងត្រូវតែធ្វើនៅឆ្នាំ២០២៣»។

«មួយទៀត ក៏សូមអំពាវនាវដល់ការគាំទ្ររបស់មហាជន យុវជន អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យភ្ជាក់រលឹកថា យើងនៅសល់តែ ៩០០ថ្ងៃទៀត គឺដល់ពេលយើងត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវទទួលរៀបចំស៊ីហ្គេមឲ្យមានសេចក្ដីថ្លៃថ្នូ ឲ្យស្អាត ដោយគោរពទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា និងឯកឧត្តមបណ្ឌិត ថោង ខុន លើយុទ្ធនាការអប់រំសង្គម គឺប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង និងបដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការកាត់បន្ថយ ក៏ដូចជាលុបបំបាត់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍»។

«ចឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់ យកស្មារតីនៅសល់ ៩០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទៅជាឆន្ទៈដ៏មោះមុត ផ្គុំកម្លាំងគ្នា ដើម្បីយើងសម្រេចបានជោគជ័យ បើទោះបីកាលៈទេសៈកូវីដ-១៩ មិនទាន់ថមថយនៅឡើយក៏ដោយ យើងនៅតែអនុវត្តវិធានការទប់ស្កាត់ទាំងអស់គ្នា និងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅស្វែងរកឧត្តមភាព និងជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣»។ លោក វ៉ាត់ ចំរើន បញ្ជាក់ ។

ទន្ទឹមជាមួយគ្នា ក្នុងនាមអគ្គលេខាធិការដ្ឋាន CAMSOC លោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ CAMSOC ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន ក៏ដូចជាឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន អនុប្រធាន CAMSOC ដែលតែងសម្របសម្រួលផ្នែកហិរញ្ញវត្ថុជំរុញឲ្យអនុវត្តការងាររបស់ស្ថាប័នទទួលបន្ទុករៀបចំព្រឹតត្តិការណ៍ស៊ីហ្គេមនេះ ដំណើរការប្រកបដោយនិរន្ដរភាព ពិសេសក៏មានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី២៣ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធពិធីបើកការប្រកួត នៅថ្ងៃទី០៥ ខែឧសភា និងប្រារព្ធពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពីចប់ព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ កម្ពុជា នឹងបន្ដធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជនពិការប្រចាំតំបន់ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ដដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ហេង សំរិន៖ ទម្រាំមានថ្ងៃនេះ កម្ពុជាឆ្លងកាត់ឧបសគ្គ រាប់ម៉ឺនជំពូក សូមរួមគ្នារក្សាសន្តិភាពឱ្យគង់វង្ស (amm)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន ​សែន ​អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (amm)

ព័ត៌មានគួរចាប់អារម្មណ៍

()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមមណ្ឌលទីតាំងសំខាន់ ៗ កំពុងធ្វើចត្តាឡីស័ក (amm)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចក្តាឡីស័ករយ:ពេល១៤ថ្ងៃ (amm)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
122 នាក់
ម្សិលមិញ :
168 នាក់
សប្តាហ៍នេះ :
815 នាក់
ខែនេះ :
3531 នាក់
3 ខែនេះ :
14021 នាក់
សរុប :
41817 នាក់