ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
មន្ត្រីទទូចឱ្យម្ចាស់អាជីវកម្មទាំងឡាយ នៅក្រុងប៉ោយប៉ែតដាក់តម្លៃជាប្រាក់រៀលលើមុខទំនិញ ដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិ
Tue,17 November 2020 (Time 09:04 AM)
ដោយ ៖ amm (ចំនួនអ្នកអាន: 10នាក់)

(បន្ទាយមានជ័យ)៖ សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជកម្មខេត្តបន្ទាយមានជ័យ បានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាក់តម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវាកម្ម ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

ការណែនាំនេះធ្វើឡើងក្នុងសកម្មភាពបានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ ផ្សព្វផ្សាយប្រកាសស្តីពីការបិទតម្លៃប្រាក់រៀលលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ នៅតាមម៉ាត (Mart) មួយចំនួនក្នុងតំបន់កាស៊ីណូស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់មន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជកម្មខេត្ត នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ក្នុងសកម្មភាពនេះក្រុមមន្ត្រីបានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់ អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាក់តម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវាកម្ម ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

ក្នុងសកម្មភាពចុះត្រួតពិនិត្យខាងលើនេះ ក្រុមមន្ត្រីជំនាញបានដកហូតទំនិញមិនប្រក្រតីចំនួន ១០ មុខ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីយកទៅកម្ទេចចោលតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះ កម្លាំងមន្ត្រីចម្រុះក៏បានរកឃើញផលិតផលកូឡូជែន និងភេសជ្ជៈសម្បុកត្រចៀកកាំ ហួសកាលបរិច្ឆេទប្រើប្រាស់ហើយ ថែមទាំងលួចបន្លំបិទស្លាកតម្លៃប្រាក់បាតជាន់លើកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ទៀត។ ដោយយល់ថាអំពើល្មើសបែបនេះគឺជាការប្រព្រឹត្តលើកទី១ ហេតុនេះហើយមន្រ្តីជំនាញក៏បានពន្យល់ណែនាំ និងព្រមានតាមរយៈកិច្ចសន្យាពីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ហេង សំរិន៖ ទម្រាំមានថ្ងៃនេះ កម្ពុជាឆ្លងកាត់ឧបសគ្គ រាប់ម៉ឺនជំពូក សូមរួមគ្នារក្សាសន្តិភាពឱ្យគង់វង្ស (amm)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន ​សែន ​អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (amm)

ព័ត៌មានគួរចាប់អារម្មណ៍

()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមមណ្ឌលទីតាំងសំខាន់ ៗ កំពុងធ្វើចត្តាឡីស័ក (amm)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចក្តាឡីស័ករយ:ពេល១៤ថ្ងៃ (amm)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
126 នាក់
ម្សិលមិញ :
168 នាក់
សប្តាហ៍នេះ :
819 នាក់
ខែនេះ :
3535 នាក់
3 ខែនេះ :
14025 នាក់
សរុប :
41821 នាក់