ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
រដ្ឋបាល​ខេត្តសៀមរាប បានទទួល អំណោយ​ជា​អង្ករ​ចំនួន ១​តោន ពី​ក្រុមហ៊ុន Tan Chong Motor !
Thu,19 November 2020 (Time 08:24 AM)
ដោយ ៖ amm (ចំនួនអ្នកអាន: 16នាក់)

(​សៀមរាប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០​នេះ លោក លី សំរិទ្ធ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានទទួល​អំណោយ​ជា​អង្ករ​ចំនួន ១​តោន ពី​ក្រុមហ៊ុន Tan Chong Motor (​ក្រុមហ៊ុន Nissan) ខេត្តសៀមរាប ដើម្បី​ចូលរួម​ជួយ​សម្រាល​ទុក្ខលំបាក​ដ​ល់បង​ប្អូន​ដែល​រង​ការប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងពេល​ដ័ល​ប្រជាពលរដ្ឋ នៅតាម​បណ្តា​រាជធានី ខេត្ត ជួប​នូវ​បញ្ហា​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​នេះ និង​ទឹកជំនន់​កន្លងមកនេះ​។



​មានប្រសាសន៍​នោះ លោក លី សំរិទ្ធ ក្នុងនាម​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ក៏បាន​ថ្លែងអំណរគុណ​ដល់​ទឹកចិត្ត​ដ៏​ថ្លែ​ថ្លា របស់​ក្រុមហ៊ុន Tan Chong Motor (​ក្រុមហ៊ុន​Nissan) ដែល​បានផ្តល់​អំណោយ​ជា​អង្ករ​នាពេលនេះ​ដល់​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ចែកជូន​ដល់​បងប្អូន​ដែល​រង​ការប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​រងគ្រោះ​ទឹកជំនន់ ក៏ដូចជា​ការចូលរួម​ចែករំលែក និង​ចូលរួមចំណែក​រំដោះ​ស្រាយ​បញ្ហា​ស្បៀងអាហារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរខេត្ត បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​សុខភាព​ដល់​បងប្អូន ដោយ​មិន​ទុក​ឲ្យ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​អាជ្ញាធរ​មិន​បានដឹង​នោះឡើយ​។

​ក្នុងនោះដែរ​អាជ្ញាធរខេត្ត នឹង​រៀបចំ​ស្បៀង ដែល​ទទួលបាន​ពី​បងប្អូន​សប្បុរសជន យកទៅ​ផ្តល់ជូន​ដល់​បងប្អូន​ប្រជា​ពល​រង​ផលប៉ះពាល់​សារ​ជំងឺ​កូ​វីដ​-១៩ និង​រងគ្រោះ​ទឹកជំនន់ ឱ្យ​ដល់ដៃ​បងប្អូន បាន​សមស្រប និង​តម្លាភាព សមធម៌​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណា​ឡើយ​៕
​អត្ថបទ​និង​រូបភាព​៖ លោក គឿន វ៉េ​ត កែសម្រួល​ដោយ លីវ​សុខុន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ហេង សំរិន៖ ទម្រាំមានថ្ងៃនេះ កម្ពុជាឆ្លងកាត់ឧបសគ្គ រាប់ម៉ឺនជំពូក សូមរួមគ្នារក្សាសន្តិភាពឱ្យគង់វង្ស (amm)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន ​សែន ​អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (amm)

ព័ត៌មានគួរចាប់អារម្មណ៍

()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមមណ្ឌលទីតាំងសំខាន់ ៗ កំពុងធ្វើចត្តាឡីស័ក (amm)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចក្តាឡីស័ករយ:ពេល១៤ថ្ងៃ (amm)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
168 នាក់
សប្តាហ៍នេះ :
822 នាក់
ខែនេះ :
3538 នាក់
3 ខែនេះ :
14028 នាក់
សរុប :
41824 នាក់