ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សភានឹងពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ២០២១ឱ្យចប់នៅសប្តាហ៍ក្រោយនេះ
Thu,19 November 2020 (Time 08:42 AM)
ដោយ ៖ amm (ចំនួនអ្នកអាន: 29នាក់)

MC: សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលស្ថិតក្នុងគម្រោងចំណាយប្រមាណ៧.៥០០លានដុល្លារអាមេរិក នឹងត្រូវសភាពន្លឿនការអនុម័តឱ្យចប់សព្វគ្រប់នៅត្រឹមសប្តាហ៍ក្រោយនេះ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា សម្រេចបើកផ្លូវឱ្យរាជរដ្ឋាភិបាលអនុវត្តការងារតាមផែនការគ្រោងទុក។
ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវរដ្ឋសភាអនុម័តនៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីបញ្ជូនសុំការឯកភាពពីព្រឹទ្ធសភា មុនដាក់ថ្វាយទៅអង្គព្រះមហាក្សត្រ បន្ទាប់ពីទទួលបានពីរាជរដ្ឋាភិបាលកាលពីដើមខែវិច្ឆិកានេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តម បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលស្នើសុំសភាអនុម័តជាការប្រញាប់ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រព្រះហស្ថលេខា យ៉ាងយូរបំផុតឱ្យបានត្រឹមម៉ោង២៤ នៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ ត្រូវបានរាជរដ្ឋាភិបាល គ្រោងចំណាយថវិកាថ្នាក់ជាតិប្រមាណ៧.៥០០លានដុល្លារអាមេរិក ត្រូវជា៤៥,៨៥ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប(ផ.ស.ស) ដែលថយចុះ១,៩ភាគរយ បើធៀបនឹងឆ្នាំ២០២០នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា គម្រោងថវិកាឆ្នាំ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈមនឹងសង្គម សេដ្ឋកិច្ច និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ បៀវត្សអប្បបរមារបស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងត្រូវរក្សាកម្រិតឆ្នាំ២០២០ ដើម្បីសន្សំថវិកាសម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយទឹកជំនន់រដូវវស្សាឆ្នាំនេះ សំដៅធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាព របស់ប្រជាជន៕វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ហេង សំរិន៖ ទម្រាំមានថ្ងៃនេះ កម្ពុជាឆ្លងកាត់ឧបសគ្គ រាប់ម៉ឺនជំពូក សូមរួមគ្នារក្សាសន្តិភាពឱ្យគង់វង្ស (amm)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន ​សែន ​អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (amm)

ព័ត៌មានគួរចាប់អារម្មណ៍

()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមមណ្ឌលទីតាំងសំខាន់ ៗ កំពុងធ្វើចត្តាឡីស័ក (amm)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចក្តាឡីស័ករយ:ពេល១៤ថ្ងៃ (amm)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
137 នាក់
ម្សិលមិញ :
168 នាក់
សប្តាហ៍នេះ :
830 នាក់
ខែនេះ :
3546 នាក់
3 ខែនេះ :
14036 នាក់
សរុប :
41832 នាក់