(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្កិជូនដល់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន៣៨២នាក់ ក្នុងនោះមានថ្នាក់ប្រកាសមានចំនួន ២៧នាក់ ថ្នាក់សេចក្តីសម្រេចតួនាទីចំនួន ១៥១នាក់ និងបំពាក់ឋានន្តរស័ក្តិមានចំនួន ២០៥នាក់។ក្នុងឱកាសនោះដែរ លោកស្នងការខេត្ត បានឱ្យដឹងថា ការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ស័ក្តិនេះ មិនមែនមុខតំណែងធ្លាក់ពីលើមេឃនោះទេ គឺទាំងអស់នេះ បានមកដោយការខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តរបស់នគរបាលជាតិការពារជាតិមាតុភូមិ ជាពិសេសការពារប្រជាពលរដ្ឋឱ្យរស់នៅបានសេចក្តីសុខ នៅតាមមូលដ្ឋានរបស់មន្ត្រីនគរាបាលជាតិកន្លងមក។លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានក្រើនរំឮកដល់មន្ត្រីនគរបាលដែលទើបបំពាក់ស័ក្កិថ្មីចំនួន៣៨២នាក់នោះ ត្រូវខិតខំការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តនិងតាមមូលដ្ឋាន ក្រុង ស្រុក និងត្រៀមកម្លាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជាយថាហេតុ។លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ថា កម្លាំងនគរបាលទាំងត្រូវធ្វើការបង្ក្រាបករណីលក់ និងករណីសេពគ្រឿងញៀនឱ្យបានខ្លាំងនៅក្នុងសហគមន៍ក្តី ក្នុងមូលដ្ឋានក្តី ព្រោះបញ្ហាគ្រឿងញៀន ជាថ្នាំម៉្យាងបើជនណា ឬសិស្សណាដែលបានសេពគ្រឿងញៀនហើយ ត្រូវជួបនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដូចជាការបាត់បង់ថវិកា ខូចសុខភាព ព្រាត់ប្រាស់មិត្តភក្តិ ម្តាយ ឪពុក ខូចសុខភាព និងរាងកាយ ខូចសរសៃប្រាសាទ បាត់ការបងចាំ គេចសាលា ប្រើអំពើហិង្សាក្នុងគ្រួសារ និងមិតភក្តិ នៅទីបញ្ចប់ គឺឆ្លងជំងឺគ្រប់មុខស្លាប់ដោយមិនអាចគេចបានឡើយ។ក្នុងនោះដែរលោកស្នង បានឱ្យមន្ត្រីនគរបាលទាំងអស់ត្រូវចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ នៅតាមទីប្រជុំជនចាត់តាំងកម្លាំងជំនាញ ចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើសផ្សេងៗ និងត្រូវអនុវត្តន៍ បង្ការ បង្រ្កាប និងធ្វើការត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្រ្កាបការប្រើប្រាស់អាវុធខុសច្បាប់នៅក្នុងភូមិសាស្រ្តខេត្ត និងតាមមូលដ្ឋានក្រុង ស្រុក រៀងៗខ្លួនឱ្យជាប្រចាំ។ នគរបាលតករូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការឱ្យបានល្អប្រសើរផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ (ammhotnews)
ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាងជួសជុលឡើងវិញ (ammhotnews)
សហគមន៍ពីរនៅខេត្តសៀមរាប ចាប់ដៃគ្នាអភិវឌ្ឍន៍សហគមន៍ចង្ក្រានរយឱ្យក្លាយជាកន្លែងទាញទេសចរក្នុងតំបន់កាន់តែច្រើន (ammhotnews)
មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជិត១តោន នៅក្រុងប៉ោយប៉ែត (ammhotnews)
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់សិក្ខាកាមអង្គរក្សបន្ដគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (ammhotnews)
វីដែអូ
ចំនួនអ្នកទស្សនា