ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ឯកឧត្តម គឹម សន្តិភាព ធ្វើចត្តាឡីស័ក
Sat,28 November 2020 (Time 09:17 PM)
ដោយ ៖ amm (ចំនួនអ្នកអាន: 118នាក់)

APP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម គឺម សន្តិភាព ដែលជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដាក់ខ្លួនដាច់ដោយឡែក ហើយព្រឹកនេះ ឯកឧត្តម ក៏នឹងទៅទទួលយកការការពិនិត្យលើកទីមួយតាមការរៀបចំរបស់ក្រសួងសុខាភិបាល នឹងបន្តអនុវត្តវិធានចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ និងគ្រប់រយៈពេល១៤តាមការកំណត់។

ការធ្វើចត្តឡីស័ករបស់អ្នកនាំពាក្យខាងលើ បានធ្វើឡើងក្រោយពី រូបគាត់ បានចូលរួមក្នុងកិច្ចប្រជុំមួយនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលក្នុងនោះក៏មានវត្តមាន ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលមានវិជ្ជមានកូវីដ១៩។

ឯកឧត្តម គឺម សន្តិភាព បានធ្វើការអធ្យាស្រ័យពីសំណាក់បងប្អូន មិត្តភ័ក្រទាំងអស់ ដែលបានជួបជាមួយឯកឧត្តម ចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា មក និងស្នើឲ្យរក្សាខ្លួននៅក្នុងផ្ទះ និងការពារអ្នកនៅក្នុងផ្ទះផ្សេងទៀត ដើម្បីជាវិធានការប្រុងប្រយ័ត្ន និងបង្ការការឆ្លងជាយថាហេតុណាមួយក្នុងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយរបស់យើង ទោះបីជាមានការពាក់ម៉ាស់ និងហានិភ័យតិចតួចក៏ដោយ ។
ជាមួយគ្នានោះ ឯកឧត្តមអ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងជូនដំណឹង អំពីលទ្ធផលនៃការពិនិត្យ ជាបន្តបន្ទាប់៕
ដោយ៖ កន ចំណាន

ព័ត៌មានគួរចាប់អារម្មណ៍

គណបក្សនយោបាយចំនួន៤ ដាក់បេក្ខជនដណ្ដើមអាសនៈក្រុមប្រឹក្សាក្រុងបូកគោ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

នៅថ្ងៃទី១២ ឧសភាខាងមុខនេះ អាជ្ញាធររាជធានីនឹងកំណត់ទីតាំងនៃការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ដើម្បីសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនពួកគេ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច របស់ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី បាន ស្រីមុំ បន្តនាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋពិការ និងក្រីក្រ ២៥គ្រួសារ នៅស្រុកសាលាក្រៅ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
81 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1480 នាក់
ខែនេះ :
6103 នាក់
3 ខែនេះ :
17888 នាក់
សរុប :
73060 នាក់