ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ក្រសួងអប់រំ៖ ដំណើរការប្រឡងឌីប្លូមទូទាំងប្រទេស នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ កំពុងប្រព្រឹត្តិទៅដោយរលូនល្អ
Sun,29 November 2020 (Time 11:26 PM)
ដោយ ៖ amm (ចំនួនអ្នកអាន: 304នាក់)

(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កំពុងប្រព្រឹត្តិទៅដោយរលូនល្អ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ដំណើរការប្រឡងឌីប្លូមនាព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០២០ កំពុងប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុកតាមគ្រឹះស្ថានសិក្សា នៅទូទាំង២៥ខេត្ត-រាជធានី។ ជារួម ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់, មេប្រយោគកំពុងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ»។

សូមជម្រាបថា ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ ប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។ ការប្រឡងឌីប្លូម នៅថ្ងៃនេះ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង ០៣ សីហា ២០២០រួចហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត នាំយកអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុលែងមានសំរាមទៀតហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អំណោយរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះដោះភ្លើងឆេះផ្ទះ នៅភូមិដំណាក់ពពូល ឃុំដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសីហនុមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោម ប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមា លភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ខែធ្នូនេះនៅខេត្ត ព្រះសីហនុ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
313 នាក់
សប្តាហ៍នេះ :
1918 នាក់
ខែនេះ :
10546 នាក់
3 ខែនេះ :
31621 នាក់
សរុប :
136001 នាក់