ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ក្រុមយុវជនបង្កើតទិសស្លោក«ស្អាត ជាទម្លាប់ថ្មី» ដើម្បីជំរុញដល់ការចូលរួមការសម្អាតបរិស្ថាន
Sun,29 November 2020 (Time 11:35 PM)
ដោយ ៖ amm (ចំនួនអ្នកអាន: 144នាក់)

ថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2020
MC: ទិសស្លោកគន្លឹះថ្មីមួយ គឺ«ស្អាត ជាទម្លាប់ថ្មី» បាននិងកំពុងឆ្លើយតបទៅលើបញ្ហាបរិស្ថានដែលសំដៅលើការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ផង ព្រមទាំងការប្រតិបត្តិនូវការរក្សាក្បួន អនាម័យស្អាតនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ផង។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ទិសស្លោក«ស្អាត ជាទម្លាប់ថ្មី» តាមរយៈកម្មវិធីយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២០នេះ នឹងជំរុញការលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថានស្អាតនៅតាមទីសាធារណៈ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិត។

ថ្លែងក្នុងកម្មវិធីបិទយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២០ ដែលរៀបចំធ្វើឡើងនៅទីស្តីក្រសួងបរិស្ថាន នាចុងសប្តាហ៍នេះ ឯកឧត្តម បានបញ្ជាក់ថា យុវជន គឺជាបុគ្គលគំរូ ដើម្បីនាំមកនូវភ្នំពេញស្អាត និងសាលារៀនស្អាត ហើយទិសស្លោក «ស្អាតជាទម្លាប់ថ្មី» ជាបុព្វហេតុដល់ការលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ អំពីការសម្អាតអនាម័យ បរិស្ថាន ស្របពេលស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ជាសកល។ ឯកឧត្តម បន្តថា «គោលបំណងរបស់យុទ្ធនាការភ្នំពេញស្អាត គឺប្រមូលផ្ដុំតួអង្គពាក់ព័ន្ធបង្កើតឱ្យមានសំឡេងតែមួយ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួមមួយ គឺការរួមចំណែកលើកកម្ពស់បរិស្ថានជាពិសេសបញ្ហាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមមួយ។»

សូមបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយ នៃយុទ្ធនាការភ្នំពេញស្អាត ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមយុវជន ក្នុងគោលបំណងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធបង្កើតឱ្យមានសំឡេងតែមួយ ដើម្បីចូលរួមចំណែកលើកកម្ពស់ ក៏ដូចជាផ្សព្វផ្សាយអំពីបញ្ហាប និងចំណេះដឹងផ្នែកបរិស្ថាន ពិសេសលើបញ្ហានៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ សាលារៀន និងកន្លែងធ្វើការងារ ជាដើម។

យុទ្ធនាការភ្នំពេញស្អាត នៃគម្រោងស្អាត ទទួលបាននូវសំឡេងគាំទ្រ និងការជ្រោមជ្រែងយ៉ាងពេញទំហឹងពីគ្រប់មជ្ឈដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាសក្ខីកម្មសបញ្ជាក់ឱ្យឃើញពីស្មារតីនៃការទទួលខុសត្រូវ ការស្រឡាញ់ ការចូលរួមសម្អាត ការថែរក្សាបរិស្ថាន ក្នុងបុព្វហេតុដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង អនាម័យ និងសុខភាពសាធារណៈ ដែលជាក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការឈានទៅរកកម្ពុជាគ្មានសំរាមរាយប៉ាយ។

បើតាមការឱ្យដឹងពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ៤លានតោន ក្នុងនោះ ៦៥ភាគរយ ជាសំណល់សិររីរាង្គ និងប្រមាណ២០ភាគរយ ជាសំណល់ប្លាស្ទិក ចំណែកនៅសេសសល់ពីនេះជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ គឺមានត្រឹមតែប្រមាណ៥១ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅពីនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀត ត្រូវបានដុតចោល ជាដើម៕វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី

ព័ត៌មានគួរចាប់អារម្មណ៍

គណបក្សនយោបាយចំនួន៤ ដាក់បេក្ខជនដណ្ដើមអាសនៈក្រុមប្រឹក្សាក្រុងបូកគោ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

នៅថ្ងៃទី១២ ឧសភាខាងមុខនេះ អាជ្ញាធររាជធានីនឹងកំណត់ទីតាំងនៃការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ដើម្បីសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនពួកគេ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច របស់ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី បាន ស្រីមុំ បន្តនាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋពិការ និងក្រីក្រ ២៥គ្រួសារ នៅស្រុកសាលាក្រៅ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
51 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1450 នាក់
ខែនេះ :
6073 នាក់
3 ខែនេះ :
17858 នាក់
សរុប :
73030 នាក់