ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សម្តេចតេជោ ចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
Mon,09 November 2020 (Time 03:45 AM)
ដោយ ៖ amm (ចំនួនអ្នកអាន: 26នាក់)

APP ភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៏លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០២០)​ ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៧ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

សម្តេចបានបន្តថា ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​៕ ដោយ៖ កន ចំណាន

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ហេង សំរិន៖ ទម្រាំមានថ្ងៃនេះ កម្ពុជាឆ្លងកាត់ឧបសគ្គ រាប់ម៉ឺនជំពូក សូមរួមគ្នារក្សាសន្តិភាពឱ្យគង់វង្ស (amm)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន ​សែន ​អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (amm)

ព័ត៌មានគួរចាប់អារម្មណ៍

()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមមណ្ឌលទីតាំងសំខាន់ ៗ កំពុងធ្វើចត្តាឡីស័ក (amm)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចក្តាឡីស័ករយ:ពេល១៤ថ្ងៃ (amm)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
145 នាក់
ម្សិលមិញ :
168 នាក់
សប្តាហ៍នេះ :
838 នាក់
ខែនេះ :
3554 នាក់
3 ខែនេះ :
14044 នាក់
សរុប :
41840 នាក់