ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​៦០​គីឡូ​ឃាត់ខ្លួន​មេខ្លោង​២​នាក់
Thu,30 April 2020 (Time 02:27 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 55នាក់)

​ភ្នំពេញ ៖ នៅ​រសៀល​ម្សិលមិញ​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការ​រដ្ឋា​ន​នគរបាលជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​កែច្នៃ ជួញដូរ​សារធាតុ​ញៀន ក្នុង​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ដោយបាន ឃាត់ខ្លួន​មេខ្លោង​ជា​ជន​ជាតិចិន​ហុងកុង​ម្នាក់​ និង​ស្ត្រី​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់ (សរុប​២​នាក់) រួមទាំង​រឹបអូស​គ្រឿងញៀន​ជិត​៦០​គីឡូក្រាម​។​

​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​គ្រឿង​ញៀ​នេះ ធ្វើឡើង នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​ ប្រភពបញ្ជាក់ថា ចំពោះ​លទ្ធផល​នៃ​ការបង្ក្រាប​ករណី​កែច្នៃ​គ្រឿងញៀន​ដ៏​ធំ​នេះ គឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ទី​១/ ឈ្មោះ LEE KWAN FUK ភេទ​ប្រុស ជនជាតិ​ចិន (​ហុងកុង​) កាន់​លិខិត​ឆ្លង ដែន​លេខ KJ06288571 និង​ទី​២/ ឈ្មោះ THET THET HLAING ភេទ​ស្រី ជនជាតិ​មី​យ៉ាន់​ម៉ា កាន់​លិខិតឆ្លងដែន​លេខ MA 030746​។ រីឯ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ ៖ សារធាតុ​ញៀន​អិ​ច​ស្តា​ស៊ី​ប្រមាណ ១៤០,០០០​គ្រាប់ មាន​ទម្ងន់​ជាង​៥៧​គីឡូក្រាម និង​ម៉ាស៊ីន​កែច្នៃនៃ​២​គ្រឿង​ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខណ្ឌចំការមនចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែងក្នុងសង្កាត់ផ្សារដើមថ្កូវ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឈាមស្រែកស្បែកហៅយ៉ាងទាន់ហន់ ប៉ូលីសពាក់ស័ក្ត៣ នៅស្នងការដ្ឋានខេត្តត្បូងឃ្មុំបាញ់សម្លាប់នារីម្នាក់រួចបើករថយន្តគេចខ្លួន តែអកុសលទៅបុកនឹងរថយន្តមួយគ្រឿងទៀតពីក្រោយរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញ រកសុីបទល្មើសឈើប្រណិតឆ្លងដែនខ្មែរ ថៃឈ្មោះ ឈឿង ស័ក្ត រក្សាភាពស្ងប់ស្ងាត់សង្ស័យថាមានការទំនាក់ទំនងល្អជាមួយសមត្ថិកិច្ចឈរជើងតាមបន្ទាត់ព្រំដែនភ្នំដងរ៉ែក! ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងផ្នែកតុលាការ ផ្នែកអយ្យការ និងសមត្ថកិច្ចនគរបាលយុត្តិធម៌ បង្កើនកិច្ចសហការទ្វេដងថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

កាលពីរសៀលថ្ងៃទី៨ ខែ កក្កដាឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយនិងរដ្ឋករ ខេត្តកំពង់ឆ្នាំង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
42 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
784 នាក់
ខែនេះ :
2672 នាក់
3 ខែនេះ :
6949 នាក់
សរុប :
17410 នាក់