ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ពេញមួយព្រឹកនេះ សមត្ថកិច្ចផាកពិន័យម៉ូតូ និងរថយន្ដជិត១,០០០គ្រឿងក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញតាមអនុក្រឹត្យថ្មី
Fri,01 May 2020 (Time 02:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 50នាក់)

ភ្នំពេញ ៖ យោងតាមរបាយការណ៍បឋមរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានបង្ហាញថា ពេញមួយព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនចំនួនទឹកប្រាក់ នៃការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ សមត្ថកិច្ចឃាត់ដើម្បីធ្វើការផាកពិន័យម៉ូតូ និងរថយន្ដសរុបជិត ១,០០០គ្រឿង ដែលល្មើសនឹងច្បាប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

របាយការណ៍ដដែលបន្តថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនម៉ូតូ និងរថយន្ដដែលសមត្ថកិច្ចធ្វើការឃាត់ដោយសារការល្មើសច្បាប់ចរាចរណ៍នេះ គឺគិតត្រឹមម៉ោង០៧ព្រឹក ដល់ម៉ោង១០ព្រឹក ក្នុងនោះមានម៉ូតូ ៩០០គ្រឿង និងរថយន្ដ ៨០ គ្រឿង។ របាយការណ៍បញ្ជាក់ថា ចំពោះម៉ូតូចំនួន ៩០០គ្រឿង អំពើល្មើសរួមមាន ៖ អត់មួក៨៤៥គ្រឿង, អត់ស្លាកលេខ ៨គ្រឿង និងល្មើសសញ្ញាចរាចរចំនួន៤៧គ្រឿង។ ចំណែករថយន្តសរុបចំនួន៨០គ្រឿង អំពើល្មើសរួមមាន ៖ អត់ពាក់ខ្សែក្រវ៉ាត់៦៣គ្រឿង, បញ្ច្រាស់ទិស៧គ្រឿង, អត់លេខ២គ្រឿង, និយាយទូរស័ព្ទ២គ្រឿង, អត់ប័ណ្ណសំគាល់យាន១គ្រឿង, ល្មើសសញ្ញាចរាចរ៣គ្រឿង និងដឹកសំពីងសំពោង២គ្រឿង។

សូមជម្រាបថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខណ្ឌចំការមនចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែងក្នុងសង្កាត់ផ្សារដើមថ្កូវ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឈាមស្រែកស្បែកហៅយ៉ាងទាន់ហន់ ប៉ូលីសពាក់ស័ក្ត៣ នៅស្នងការដ្ឋានខេត្តត្បូងឃ្មុំបាញ់សម្លាប់នារីម្នាក់រួចបើករថយន្តគេចខ្លួន តែអកុសលទៅបុកនឹងរថយន្តមួយគ្រឿងទៀតពីក្រោយរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញ រកសុីបទល្មើសឈើប្រណិតឆ្លងដែនខ្មែរ ថៃឈ្មោះ ឈឿង ស័ក្ត រក្សាភាពស្ងប់ស្ងាត់សង្ស័យថាមានការទំនាក់ទំនងល្អជាមួយសមត្ថិកិច្ចឈរជើងតាមបន្ទាត់ព្រំដែនភ្នំដងរ៉ែក! ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងផ្នែកតុលាការ ផ្នែកអយ្យការ និងសមត្ថកិច្ចនគរបាលយុត្តិធម៌ បង្កើនកិច្ចសហការទ្វេដងថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

កាលពីរសៀលថ្ងៃទី៨ ខែ កក្កដាឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយនិងរដ្ឋករ ខេត្តកំពង់ឆ្នាំង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
772 នាក់
ខែនេះ :
2660 នាក់
3 ខែនេះ :
6937 នាក់
សរុប :
17398 នាក់