ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
កម្ពុជា មិនឲ្យតម្លៃដាច់ខាត ចំពោះកាសែតគ្មានព្រំដែនបរទេស ដែលវាយតម្លៃទម្លាក់ សេរីភាពសារព័ត៌មានកម្ពុជា
Sat,02 May 2020 (Time 12:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 52នាក់)

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការមិនពេញចិត្ត និងមិនឲ្យតម្លៃជាដាច់ខាត ចំពោះអ្នកការសារព័ត៌មាន គ្មានព្រំដែនរបស់បរទេសមួយ ដែលបានវាយតម្លៃ សិទ្ធិសេរីភាពសារព័ត៌មាន កម្ពុជា កាលពីពេលថ្មីៗនេះ ពីលេខរៀង១៤៣ មកលេខរៀង ១៤៤នោះទេ ។

ក្នុងវេទិកាលតុមូលស្ដីពី “សេរីភាពសារព័ត៌មាននៅកម្ពុជា” នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ លោក ផៃ ស៊ីផាន បានថ្លែងថា “ខ្ញុំរាជរដ្ឋាភិបាល នៅតែពង្រឹងកិច្ចការគាំទ្រ របស់យើងទាំងអស់គ្នានេះឯង ដូច្នេះអ្វីដែលលើកឡើងរបស់ អ្នកសារព័ត៌មានគ្មានព្រំដែន របស់បរទេស ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនឲ្យតម្លៃទេ ព្រោះយើងខំប្រឹងប្រែងគ្នាយើង ដើម្បីលទ្ធផលរបស់យើង ក៏ដូចជាផលប្រយោជន៍របស់ជាតិយើង យើងអត់មានធ្វើដើម្បីចងបានតួលេខ ថ្នាក់ដែលគេដាក់ឲ្យយើងនោះទេ យើងធ្វើដើម្បីសុខដុមរមនា ហើយនិងការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋខ្មែររបស់យើង” ។

លោកបញ្ជាក់ថា អ្នកសារព័ត៌មានមិនមែន មានប័ណ្ណព័ត៌មានមួយ ធ្វើអ្វីបានស្រេចតែចិត្តនោះទេ។ លោកបន្ថែមថា “ដូច្នេះក៏សូមអំពាវនាវ ដល់អ្នកសារព័ត៌មាន ទាំងអស់មិនមែនបានន័យថា យើងមានប័ណ្ណមួយជាអុ្នកសារព័ត៌មាន យើងមានសេរីភាព ធ្វើអីបានស្រេចតែចិត្តអីទេ ពីព្រោះយើងទាំងអស់គ្នា គោរពច្បាប់ទាំអស់គ្នា ហើយកាតព្វកិច្ចរបស់អ្នកសារព័ត៌មាន គឺជាអ្នកសុទ្ធតែប្រជាពលរដុ្ឋ ដូចអ្នកដទៃទៀត ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ យើងត្រូវទទួលខុសត្រូវ ក្នុងកិច្ចការពារកសាងប្រជាជាតិយើង ស្មើរៗគ្នា តាមសមធម៌របស់យើង មិនមែនអ្នកសារព័ត៌មាន នៅក្រៅច្បាប់ទេ គឺយើងនៅក្នុងច្បាប់មួយទាំងអស់គ្នា ហើយខាងអង្គភាពយើង”។

ទាក់ទងជាមួយបញ្ហា អ្នកសារព័ត៌មាន មិនពេញចិត្តចំពោះរឿងអ្វីមួយ ហើយអ្នកនាំពាក្យរាជរដ្ឋាភិបាល អនុញ្ញាតឲ្យធ្វើរបាយការណ៍ ដាក់មកអ្នកនាំពាក្យដើម្បីដោះស្រាយ ឲ្យនោះលោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់ឃើញមាន អ្នកសារព័ត៌មានណាម្នាក់ ធ្វើរបាយការណ៍ដាក់មកឡើយ។

អ្នកនាំពាក្យបន្ថែមថា “ទទួលស្គាល់ ឥលូវយើងកំពុងហ្វឹងហ្វឺនអ្នកនាំពាក្យ ដើម្បីឲ្យលោកទទួល ឆ្លើយតបអំពីសិទ្ធិសេរីភាព របស់អ្នកសារព័ត៌មាន ពីព្រោះព័ត៌មានមិនអាចទុកស្អែកបានទេ អាស្រ័យហេតុដូច្នេះហើយ យើងកំពុងតែបន្តហ្វឹងហ្វឺនបន្តទៀត វគ្គទី១ យើងអញ្ជើញអ្នកនាំពាក្យ មកជួបអ្នកសារព័ត៌មាននៅកន្លែង ហើយយើងបានផ្ដល់នូវ លេខទូស័ព្ទរបស់អ្នកនាំពាក្យ ក៏ប៉ុន្តែអ្នកសារព័ត៌មានខ្លួនឯងទេ ដែលអត់បានបំពេញភារកិច្ច របស់ខ្លួនឯង ខ្ញុំតែងតែថា បើសិនជាទូស័ព្ទទៅគេអត់លើកប៉ុន្មានដង ធ្វើរបាយការណ៍មកដល់នេះ ឥឡូវយើងមួយឆ្នាំហើយអត់ទាន់បានទទួល ការតវ៉ា ឬការមិនសប្បាយចិត្ត ពីអ្នកសារព័ត៌មានទេ។ ប៉ុន្តែនៅតែទន្ទិញសេរីភាពសារព័ត៌មាន នៅតាមចឹញ្ចើមថ្នល់ទៅវិញ” ៕ (អត្ថបទផេកហ្វេប៊ុកគណបក្សប្រជាជនកម្ពុជា)



FacebookTwitterShare

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខណ្ឌចំការមនចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន០២កន្លែងក្នុងសង្កាត់ផ្សារដើមថ្កូវ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឈាមស្រែកស្បែកហៅយ៉ាងទាន់ហន់ ប៉ូលីសពាក់ស័ក្ត៣ នៅស្នងការដ្ឋានខេត្តត្បូងឃ្មុំបាញ់សម្លាប់នារីម្នាក់រួចបើករថយន្តគេចខ្លួន តែអកុសលទៅបុកនឹងរថយន្តមួយគ្រឿងទៀតពីក្រោយរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ()

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញ រកសុីបទល្មើសឈើប្រណិតឆ្លងដែនខ្មែរ ថៃឈ្មោះ ឈឿង ស័ក្ត រក្សាភាពស្ងប់ស្ងាត់សង្ស័យថាមានការទំនាក់ទំនងល្អជាមួយសមត្ថិកិច្ចឈរជើងតាមបន្ទាត់ព្រំដែនភ្នំដងរ៉ែក! ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងផ្នែកតុលាការ ផ្នែកអយ្យការ និងសមត្ថកិច្ចនគរបាលយុត្តិធម៌ បង្កើនកិច្ចសហការទ្វេដងថែមទៀត ()

ព័ត៌មានគួរចាប់អារម្មណ៍

កាលពីរសៀលថ្ងៃទី៨ ខែ កក្កដាឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយនិងរដ្ឋករ ខេត្តកំពង់ឆ្នាំង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
41 នាក់
ម្សិលមិញ :
156 នាក់
សប្តាហ៍នេះ :
783 នាក់
ខែនេះ :
2671 នាក់
3 ខែនេះ :
6948 នាក់
សរុប :
17409 នាក់