ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សមត្ថកិច្ចខណ្ឌច្បារអំពៅចុះបង្ក្រាបល្បែងកន្ទុយលេខឆ្នោតវៀត ណាម ចាប់ឃាត់ខ្លួនបានស្ត្រី ៣នាក់
Wed,22 July 2020 (Time 05:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 377នាក់)

ភ្នំពេញ: ជនសង្ស័យចំនួន ៣នាក់ ក្នុងនោះមានអ្នកចាក់កន្ទុយលេខវៀតណាន ២នាក់ និងភ្នាក់ងារកត់ឆ្នោតម្នាក់ ត្រូវបាន នគរបាលប៉ុស្តិ៍ព្រែកថ្មីចាប់ខ្លួន ហេតុការណ៍ចាប់ឃាត់ខ្លួននេះបានធ្វើឡើង កាលពី ៣.៥០នាទី រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិព្រែកថ្មី១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ០៣នាក់ រួមមាន ៖
១-ឈ្មោះចក់ ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ភ្នាក់ងារកត់ឆ្នោត ស្នាក់នៅផ្ទះកើតហេតុ។
២-ឈ្មោះញ៉ែម សុខ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុ(អ្នកចាក់កន្ទុយលេខ)។
៣-ឈ្មោះថាវ ស្រី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុ(អ្នកចាក់កន្ទុយលេខ)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការបង្ក្រាបនេះ សមត្ថកិច្ចនគរបាលផ្នែក យុត្តិធម៍ខណ្ឌច្បារអំពៅ សហការណ៍ជាមួយនគរបាលប៉ុស្តិ៍ព្រែកថ្មី ជាក់ស្តែងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ឆ្នោត វៀតណាម) នៅចំណុចកើតហេតុខាងលើ និងចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ។

វត្ថុតាងដែលបង្ក្រាបបានរួមមាន៖ ក្រដាសកត់កន្ទុយលេខរួច ២៣សន្លឹក, ម៉ាស៊ីនគិតលេខ០១គ្រឿង,ទូរស័ព្ទ ដៃ០១គ្រឿង, លុយដុល្លារ ៧០៤ដុល្លារ, លុយខ្មែរ ២,៤៣០,០០០រៀល, ប៊ិចចំនួន៥ដើម, ក្រដាសកាគែរ័មួយចំនួន, ក្រដាសសេរីផ្ទៀងឆ្នោតមួយចំនួន និងក្រដាសមិនទាន់កត់កន្ទុយលេខមួយចំនួនទៀត។

បច្ចុប្បន្ន វត្ថុតាងរួមទាំងអ្នកញៀនល្បែងស៊ីសងខុសច្បាប់ខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដោយ: សំ សីហា

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ យក់ សម្បត្តិ ៖ ក្រសួងធានាថានឹងមានវ៉ាក់សាំង ចាក់ជូនគ្រប់ជនគោលដៅទាំងអស់ នៅទូទាំងប្រទេស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ដបាត់ដំបង ចូលរួមក្នុងទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនជាង៦០គីឡូក្រាម (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់កម្ពុជាហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនដល់​ប្រជាពលរដ្ឋកំពុង​ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន២០គ្រួសារ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តកណ្ដាល សង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
95 នាក់
សប្តាហ៍នេះ :
1627 នាក់
ខែនេះ :
8303 នាក់
3 ខែនេះ :
22351 នាក់
សរុប :
92980 នាក់