ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
បែកធ្លាយព័ត៏មានយ៉ាងហាវចេញពីព្រៃឡង់ ដោយមេឈ្មួញដែលមានប្ដីឈ្មោះវិញ​ រ៉យ នឹងប្រពន្ធឈ្មោះជិន គឺមអ៊នហ៊ានប្រមាធដកមន្ត្រីឧស្យានរក្សដែនជំរកសត្វព្រៃចោលដូចកូនស្ពៃ ======================================
Thu,23 July 2020 (Time 03:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 90នាក់)

ប្រជាពលរដ្ធ នឹងមន្ត្រីរាជការ ទូទាំងខេត្តកំពង់ធំ នឹងខេត្តព្រះវិហា មានការរិះគន់យ៉ាងចាស់ដៃ ចំពោះសមត្ថកិច្ចនឹងអាផ្ញាធរ ពាក់ព័ន្ធទាំងអស់ដែលទទួលយកលុយពុករលួយ ពីមេឈ្មួញទាំងពីរនាក់ប្ដី ប្រពន្ធនេះដូចចូលរួម បំផ្លាញព្រៃឈើអោយរលាយអស់ ពីព្រៃឡង់ ខេត្តកំពង់ធំ នឹងខេត្តព្រះវិហា

សកម្មភាពដឹកជញ្ជូនយ៉ាងសកម្ម របស់មេឈ្មួញបំផ្លាញព្រៃឡង់ដែលមានប្ដីឈ្មោះវិញ​ រ៉យ ប្រពន្ធឈ្មោះជិន គឹមអ៊ន បានដេញថ្លៃរកសុីបទល្មើសដឹកជញ្ជូនឈើច្រកចេញចូលតែមួយនៅក្នុងខេត្តកំពង់ធំ ក៏ប៉ុន្តែកន្លងមកការដឹកជញ្ជូនបទល្មើសឈើចូលដេប៉ូរ របស់ខ្លួនគឺដឹកចេញពីព្រៃឡង់ជាប្រចាំ

មិនតែប៉ុណ្ណោះមេឈ្មួញបំផ្លាញព្រៃឈើទាំងពីរនាក់ប្ដីប្រពន្ធខាងលើបានយកឈ្មោះឯកឧត្តមសាយ សំអាល រដ្ធមន្ត្រីក្រសួងបរិស្ថានមកគំរាមដកមន្ត្រីឧស្យានុរក្សចោលដូចកូនស្ពៃបើហ៊ានចាប់ឈើឈ្មោះតាហុង នឹងឈ្មោះរដ្ធ​ ឈ្មោះពន្លក ដែលដឹកជញ្ជូនចេញពីព្រៃឡង់គឺទៅប្រាប់ឯកឧត្តមសាយ សំអាល អោយដកចេញតែម្ដង ប្រមាធទៅលើសមត្ថកិច្ចបរិស្ថានថាចង់ឈរជើងនៅតទៅទៀតឬមួយចង់អោយគេដកចេញ

បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ធ​បានអោយដឹងថាឈ្មោះពន្លក គឺមានដេប៉ូរនៅភូមិបន្ទាយថ្មី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ គឺដឹកចេញពីព្រៃឡង់មកស្តុបទុកនៅដេប៉ូរឈ្មោះពន្លក ហើយបានបន្តរដឹកចូលដេប៉ូរធំរបស់ឧក្រឹតជនបំផ្លាញ់ព្រៃឈើទាំងពីរនាក់ប្ដីប្រពន្ធនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ហើយមានដេប៉ូរជាច្រើនទៀតនៅព្រំប្រទល់ ព្រះវិហា កំពង់ធំ សម្រាប់ស្តុបទុក សព្វថ្ងៃនេះនេះបងប្អូនប្រជាពលរដ្ធក៏ដូចមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានមើលឃើញយ៉ាងច្បាស់ថាដេប៉ូរនៅថ្នល់បំបែកមានច្បាប់ពិតមែនតែឈើចេញពីព្រៃឡង់ជារៀងរាល់យប់ រាល់ថ្ងៃ សួរថាតើឈើនោះខុសច្បាប់ដែរឬអត់ សព្វថ្ងៃនេះប្រជាពលរដ្ធរងចាំមើលតើអាផ្ញាធរមានសមត្ថកិច្ចហ៊ានចាត់វិធានការឬទុកអោយបន្តរបំផ្លាញព្រៃឡង់អោយរលាយអស់

បើនិយាយពីប្រជាពលរដ្ធរកសុីជាលក្ខណះគ្រួសារបន្តិចបន្តិចវិញគឺប្រមាធចាប់គឺគ្នាដាក់មេព្រៃរហូត បើប្រភពទទួលបាននៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២០ នេះថាបើប្រជាពលរដ្ធណាម្នាក់ហ៊ានដឹកចេញ​ មិនដាក់អោយដេប៉ូរ របស់ខ្លួន បើសមត្ថកិច្ចចាប់បានអោយមួយគីប១០០ដុល្លារ

ប្រជាពលរដ្ធនឹងអង្កការសង្គមសុីវិល ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នសូមសំណូមពរ ទៅឯកឧត្តមវេង សុខុន រដ្ធមន្ត្រីក្រសួងរុក្ខាប្រម៉ាញនឹងនេសាតជួយអន្តរ៉ាគមន៍ មកលើឧក្រឹត្តជនបំផ្លាញព្រៃឡង់ខាងលើផង ហើយសូមអោយឯកឧត្តមសាយ សំអាល រដ្ធមន្ត្រីក្រសួងបរិស្ថានមើលៗមេឈ្មួញពីរនាក់ប្ដីប្រពន្ធនេះផងហ៊ានយកឈ្មោះឯកឧត្តមមកគំរាមដកមន្ត្រីឧស្យានុក្ស ចោលដូចកូនស្ពៃចោល។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមងួនរតនះអភិបាលខេត្តបាត់ដំបងលោក ផេងសុធី អភិបាលក្រុងបាត់ដំបង ព្រមទាំងលោកឆាងវ៉ាន់ឆៃអធិការក្រុង បានអញ្ជើញដឹកនាំកម្លាំង ចុះត្រួតពិនិត្យឡឺវែលក្លឹប ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ញ៉ែម សាខន សម្តេច ស ខេង ព្រមទាំង ឯក ឧត្តម ឧត្តមសេនីយ៍ទោ អាត់ខែម ព្រមទាំងគណៈប្រតិភូអមដំណើរបានទៅប្រគេនសំពត់ងូតទឹកភ្លៀងនឹង សម្ភារៈផ្សេងៗចំពោះព្រះសង្ឃ វត្តប្រាសាទស្រះកណ្តាល ខ្ចាស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ស្នងការ នឹងលោកស្រីវរសេនីយ៍ទោ ស ចិន្តា ស្នងការរង ការិយាលយ័ជំនាញប្រឆាំងការជួញដូមនុស្ស បានធ្វើការសហការជាមួយការិយាលយ័នគបាលព្រហ្មទណ្ឧស្រាល បានធ្វើការចុះបង្រ្កាបលើ ករណីសញ្ចារកម្មចំនួនមូយករណី ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយកដ្ឋានកណ្តាលសន្តិសុខ​ បានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញាខេត្តបាត់ដំបង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
162 នាក់
ម្សិលមិញ :
307 នាក់
សប្តាហ៍នេះ :
946 នាក់
ខែនេះ :
8523 នាក់
3 ខែនេះ :
13461 នាក់
សរុប :
26101 នាក់