ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង
Sat,04 July 2020 (Time 11:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 50នាក់)

បាត់ដំបង ៖ នគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្រ្កាបទីតាំងល្បែងភ្នាល់ទឹកភ្លៀងមួយកន្លែង នៅវេលាម៉ោង០២៖៣០នាទី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្រោយផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចំបង្រ្កាបនេះដឹកនាំដោយលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខាងលើនេះ។

ក្នុងកិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការដកហូតវត្ថុតាង៖ សម្ភារៈកែច្នៃ (ទទឹកភ្លៀង), វិទ្យុទាក់ទងចំនួន៦គ្រឿង, ឆ្នាំងសាក វិទ្យុទាក់ទង ចំនួន៣គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង។

ចំណែកមនុស្សវិញ មិនមានការឃាត់ខ្លួនទេ ព្រោះមិនមានអ្នកទទួលខុសត្រូវ ម្យ៉ាងទៀតល្បែងនេះ ពិបាកក្នុងការកំណត់មុខសញ្ញា​ ព្រោះមិនមានការស៊ីសង់លុយឲ្យឃើញទេ គ្រាន់តែគេនិយាយតាមអាកូម មិនអាចដាក់បន្ទុក ឬតាមចាប់អ្នកលេងល្បែងនោះ មកអប់រំ ឬដាក់ទោសបានទេ។

បច្ចុប្បន្ន វត្ថុតាងត្រូវបាននគរបាលយកមករក្សាទុក នៅស្នងការដ្ឋានបណ្តោះអាសន្ន រង់ចាំការស្រាវជ្រាវបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមងួនរតនះអភិបាលខេត្តបាត់ដំបងលោក ផេងសុធី អភិបាលក្រុងបាត់ដំបង ព្រមទាំងលោកឆាងវ៉ាន់ឆៃអធិការក្រុង បានអញ្ជើញដឹកនាំកម្លាំង ចុះត្រួតពិនិត្យឡឺវែលក្លឹប ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ញ៉ែម សាខន សម្តេច ស ខេង ព្រមទាំង ឯក ឧត្តម ឧត្តមសេនីយ៍ទោ អាត់ខែម ព្រមទាំងគណៈប្រតិភូអមដំណើរបានទៅប្រគេនសំពត់ងូតទឹកភ្លៀងនឹង សម្ភារៈផ្សេងៗចំពោះព្រះសង្ឃ វត្តប្រាសាទស្រះកណ្តាល ខ្ចាស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ស្នងការ នឹងលោកស្រីវរសេនីយ៍ទោ ស ចិន្តា ស្នងការរង ការិយាលយ័ជំនាញប្រឆាំងការជួញដូមនុស្ស បានធ្វើការសហការជាមួយការិយាលយ័នគបាលព្រហ្មទណ្ឧស្រាល បានធ្វើការចុះបង្រ្កាបលើ ករណីសញ្ចារកម្មចំនួនមូយករណី ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយកដ្ឋានកណ្តាលសន្តិសុខ​ បានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញាខេត្តបាត់ដំបង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
145 នាក់
ម្សិលមិញ :
307 នាក់
សប្តាហ៍នេះ :
929 នាក់
ខែនេះ :
8506 នាក់
3 ខែនេះ :
13444 នាក់
សរុប :
26084 នាក់