ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
កាលពីរសៀលថ្ងៃទី៨ ខែ កក្កដាឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយនិងរដ្ឋករ ខេត្តកំពង់ឆ្នាំង
Thu,09 July 2020 (Time 03:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 81នាក់)

កាលពីរសៀលថ្ងៃទី៨ ខែ កក្កដាឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយនិងរដ្ឋករ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា តំណាង ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋករកម្ពុជា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុកនិងមន្រ្តីសាខាគយខេត្តកំពង់ឆ្នាំងផងដែរ។

ឯកឧត្តម នួន ច័ន្ទរិទ្ធ បានថ្លែងកោតសរសើរ ដល់លោក ហ៊ាល ទូច ប្រធាសាខាគយចាស់ ដែលបានខិតខំបំពេញភារកិច្ចរកចំណូលជូន រដ្ឋតាមផែនការសកម្មភាពដែលថ្នាក់លើប្រគល់។

ឯកឧត្តម នួន ច័ន្ទរិទ្ធ បានផ្តាំផ្ញើដល់ លោក ជួប ចំរើន ដែលត្រូវបានតែងតាំង ជាប្រធានគយនិងរដ្ឋករសាខាខេត្តកំពង់ឆ្នាំងថ្មី ជំនួសលោក ហ៊ាល ទូចដែលត្រូវទទួលភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងារតាមបញ្ញត្តិច្បាប់ប្រកបដោយប្រសិទ្ធភាព , យកចិត្តទុកដាក់ដឹកនាំសាខាប្រមូលពន្ធគ្រប់ប្រភេទ ដោយត្រូវទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធអោយបានជោគជ័យតាមផែនការជូនរដ្ឋ។ ក្នុងនោះត្រូវបង្កើន កិច្ចទំនាក់ទំនងល្អ សហ
ការល្អ ជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អនុវត្តអោយបានតាមតួនាទីនិងភារកិច្ច ដើម្បីសម្រេចអោយបានជោគ ជ័យនូវការប្រមូលពន្ធជូនជាតិ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់ លោកប្រធានសាខាថ្មីថាៈ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមគាំទ្រ និង សហការជានិច្ចក្នុងការ ចូលរួមក្នុងកាតព្វកិច្ចប្រមូលពន្ធ និងការបង្ក្រាបអំពើគេចពន្ធគ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង អោយតែមានសំណើពីសាខាគយនិងរដ្ឋាករខេត្ត ដើម្បីរួមគ្នាក្នុងការប្រមូលពន្ធបង់ចូលថវិកាជាតិ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមងួនរតនះអភិបាលខេត្តបាត់ដំបងលោក ផេងសុធី អភិបាលក្រុងបាត់ដំបង ព្រមទាំងលោកឆាងវ៉ាន់ឆៃអធិការក្រុង បានអញ្ជើញដឹកនាំកម្លាំង ចុះត្រួតពិនិត្យឡឺវែលក្លឹប ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ញ៉ែម សាខន សម្តេច ស ខេង ព្រមទាំង ឯក ឧត្តម ឧត្តមសេនីយ៍ទោ អាត់ខែម ព្រមទាំងគណៈប្រតិភូអមដំណើរបានទៅប្រគេនសំពត់ងូតទឹកភ្លៀងនឹង សម្ភារៈផ្សេងៗចំពោះព្រះសង្ឃ វត្តប្រាសាទស្រះកណ្តាល ខ្ចាស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ស្នងការ នឹងលោកស្រីវរសេនីយ៍ទោ ស ចិន្តា ស្នងការរង ការិយាលយ័ជំនាញប្រឆាំងការជួញដូមនុស្ស បានធ្វើការសហការជាមួយការិយាលយ័នគបាលព្រហ្មទណ្ឧស្រាល បានធ្វើការចុះបង្រ្កាបលើ ករណីសញ្ចារកម្មចំនួនមូយករណី ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយកដ្ឋានកណ្តាលសន្តិសុខ​ បានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញាខេត្តបាត់ដំបង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
163 នាក់
ម្សិលមិញ :
307 នាក់
សប្តាហ៍នេះ :
947 នាក់
ខែនេះ :
8524 នាក់
3 ខែនេះ :
13462 នាក់
សរុប :
26102 នាក់