ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងផ្នែកតុលាការ ផ្នែកអយ្យការ និងសមត្ថកិច្ចនគរបាលយុត្តិធម៌ បង្កើនកិច្ចសហការទ្វេដងថែមទៀត
Thu,09 July 2020 (Time 03:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងផ្នែកតុលាការ ផ្នែកអយ្យការ និងសមត្ថកិច្ចនគរបាលយុត្តិធម៌ បង្កើនកិច្ចសហការទ្វេដងថែមទៀតទៅលើការអនុវត្តច្បាប់ ក៏ដូចជាកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងចាប់ជនល្មើសមកផ្ដន្ទាទោសឲ្យខានតែបាន នៅពេលដែលមានបទល្មើសកើតឡើង ដើម្បីរក្សានូវសន្តិសុខ និងស្ថិរភាពសង្គម និងម្យ៉ាងទៀត គឺដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច និងអង្គភាពតុលាការ។

ការស្នើរបស់ឯកឧត្តមអភិបាលខេត្តបែបនេះធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពី កិច្ចសហការអនុវត្តច្បាប់រវាង តុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ លើការពង្រឹងសន្តិសុខសាធារណៈ បង្ការនិងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ស្ថិតនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក លាវ ពិសិដ្ឋ អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌ លោកខាំ សុផារីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឌិន ស៊ីវុទ្ធីប្រធានសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក លោកស្រីព្រះរាជអាជ្ញារង ចៅក្រម លោកប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុង ស្រុក និងមន្ត្រីរាជការកងកម្លាំង មន្ត្រីនគរបាលយុត្តិធម៌ច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មាន សារៈសំខាន់នេះឡើង ដែលបានផ្ដល់ឱកាសដល់យើងទាំងអស់គ្នាជាមន្ត្រីអនុវត្តច្បាប់ បានសិក្សាស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចប្រឈម នៃការអនុវត្តកន្លងមក ដើម្បីធ្វើការកែលម្អឲ្យកាន់តែល្អប្រសើរ បង្រួមលំហ នៃភាពចន្លោះប្រហោងលើការអនុវត្តរវាងអង្គភាព តុលាការ អយ្យការ និងនគរបាលយុត្តិធម៌ឲ្យកាន់តែរួមតូច ដែលជាអត្ថប្រយោជន៍ដ៏ចម្បងក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ និងនីតិវិធីនៃការអនុវត្ត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រយៈកាលកន្លងមកចំណុចប្រឈមមួយចំនួន ដែលកើតចេញពីការខ្វះចន្លោះខ្លះ នៅក្នុងការអនុវត្តនីតិវិធីយ៉ាងណាក៏ដោយ ជាពិសេសករណីគ្រឿងញៀន ដែលកើតមាននៅក្នុងខេត្តកន្លងមក ដែលមានការយល់ឃើញមិនដូចគ្នារវាងនគរបាលយុត្តិធម៌ និងអង្គភាពតុលាការ។ ដូច្នេះ កិច្ចប្រជុំនៅថ្ងៃនេះ នឹងធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នាកាន់តែជិតស្និទ្ធ និងយល់គ្នាច្រើនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីក្នុងក្របខ័ណ្ឌនៃការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួន ហើយអាចដោះសា្រយបាននូវចំណុចប្រឈមដែលកើតមាននាពេលកន្លងមក។

ទន្ទឹមនោះត្រូវបន្តយកចិត្តទុកដាក់ដឹកនាំសម្របសម្រួលអនុវត្ត សាលក្រមឲ្យបានល្អ និងត្រឹមត្រូវ ចៀសវាងឧក្រិដ្ឋជនដែលបានកាត់ទោសរួចហើយ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តទោសដាក់ពន្ធនាគារ។ ចំពោះការបន្ធូរបន្ថយទោស ឬការលើកលែងទោស សូមឲ្យក្រុមការងារ នៃគណៈកម្មការបន្ធូបន្ថយទោសថ្នាក់ខេត្ត ពិនិត្យបច្ច័យ វាយតម្លៃ និងវិនិច្ឆ័យ ឲ្យបានច្បាស់លាស់ ដោយមិនត្រូវបញ្ចូលឈ្មោះទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ ឬបទល្មើសប្លន់ប្រដាប់អាវុធ ទៅក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស ឬការលើកលែងទោសនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមងួនរតនះអភិបាលខេត្តបាត់ដំបងលោក ផេងសុធី អភិបាលក្រុងបាត់ដំបង ព្រមទាំងលោកឆាងវ៉ាន់ឆៃអធិការក្រុង បានអញ្ជើញដឹកនាំកម្លាំង ចុះត្រួតពិនិត្យឡឺវែលក្លឹប ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ញ៉ែម សាខន សម្តេច ស ខេង ព្រមទាំង ឯក ឧត្តម ឧត្តមសេនីយ៍ទោ អាត់ខែម ព្រមទាំងគណៈប្រតិភូអមដំណើរបានទៅប្រគេនសំពត់ងូតទឹកភ្លៀងនឹង សម្ភារៈផ្សេងៗចំពោះព្រះសង្ឃ វត្តប្រាសាទស្រះកណ្តាល ខ្ចាស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ស្នងការ នឹងលោកស្រីវរសេនីយ៍ទោ ស ចិន្តា ស្នងការរង ការិយាលយ័ជំនាញប្រឆាំងការជួញដូមនុស្ស បានធ្វើការសហការជាមួយការិយាលយ័នគបាលព្រហ្មទណ្ឧស្រាល បានធ្វើការចុះបង្រ្កាបលើ ករណីសញ្ចារកម្មចំនួនមូយករណី ()

ព័ត៌មានគួរចាប់អារម្មណ៍

នាយកដ្ឋានកណ្តាលសន្តិសុខ​ បានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញាខេត្តបាត់ដំបង ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
168 នាក់
ម្សិលមិញ :
307 នាក់
សប្តាហ៍នេះ :
952 នាក់
ខែនេះ :
8529 នាក់
3 ខែនេះ :
13467 នាក់
សរុប :
26107 នាក់