ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ស្ថានីយជញ្ជីងស្រុកពួកថ្លឹង២៩តោន៥០០គីឡូ មកដល់ស្ថានីយជញ្ជីងស្រុកប្រាសាទបាគងឡើង៣០តោន២៥គីឡូអ្នកបើកបររអ៊ូរទាំថាអាចមានភាពមិនប្រក្រតីណាមួយ!!
Fri,21 August 2020 (Time 05:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 93នាក់)

ខេត្តសៀមរាប:ពលរដ្ឋមួយចំនួនដែលធ្វើការបើកបរដឹកទំនិញ បានឲ្យដឹងថាស្ថានីយថ្លឹងរថយន្តស្រុកប្រាសាទបាគង កំពង់ថ្លឹងឡានយកលុយតាមរបៀបអំពើពុករលួយ
ដែលមានទីតាំងស្ថិតក្នុងភូមិអូរអញ្ចៀន ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅពេលថ្មីៗនេះមានប្រជាពលរដ្ឋដឹកស្រូវ បានត្អូនត្អែងថាស្ថានីយថ្លឹងរថយន្តនៅស្រុកពួក រថយន្តដឹកស្រូវរបស់គាត់បាន ២៩តោន៥០០ គីឡូ ចុះហេតុអ្វីបានមកនៅស្រុកប្រាសាទបាគង ថ្លឹងលើស រហូតដល់៣០ តោន ២៥គីឡូ ផាកពិន័យ១លានរៀល។ជាក់ស្ដែងនៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ មានរថយន្តផ្ទុកលើសទម្ងន់ជាច្រើនគ្រឿងបានឆ្លងកាត់ស្ថានីយ៍ជញ្ជីងដែលមានទីតាំងស្ថិតក្នុងភូមិឃុំខាងលើបានដោយរលូន លើកលែងតែរថយន្តដឹកស្រូវដែលមានផ្លាកលេខព្រះសីហនុ 3A- 6277 បែរជាលើសទម្ងន់ដោយគ្មានមូលហេតុ។
បើតាមប្រភពពីអ្នកបើកបររថយន្តជាច្រើនគ្រឿងបានឱ្យដឹងដែរថាពួកគាត់បានបង់ឲ្យបន្ត្រីស្ថានីយជញ្ជីងឡានមួយគ្រឿង( ដប់ម៉ឺនរៀល)ជាកំណត់បើពុំដូច្នោះទេនិងមានការបង្ក្រាបភ្លាមនិងអ្នកបេីករថយន្តជាច្រើនទៀតបានអះអាងថាថៅកែរបស់ខ្លួនបានបង់ជាប្រចាំខែរួចទៅហើយកត្តាទាំងនេះហើយដែលបណ្ដាលឱ្យពួកគេបើកឆ្លងកាត់បានដោយពុំបាច់ចូលថ្លឹងក្នុងស្ថានីយ៍នោះឡើយ។ជាចុងក្រោយនេះខ្ញុំបាទសូមសំណូមពរដល់លោកស៊ុន ចាន់ថុលក៏ដូចជាលោកគី រីរិន្នប្រធានមន្ទីសាធារណការដឹកជញ្ជូនខេត្តសៀមរាប មេត្តាចុះពិនិត្យមើលករណីនេះផង កុំរក្សាភាពស្ងៀមស្ងាត់ពុំមានចំណាត់ការអ្វីទាល់តែសោះ?ខណៈផ្លូវថ្នល់ជាច្រើនខ្សែក្នុងខេត្តសៀមរាបបន្តការខូចខាតស្ទើរតែទាំងស្រុងនិងបណ្ដែតបណ្ដោយអោយក្រុមមន្ត្រីទាំងនោះធ្វើការប្រមូលយកប្រាក់ពីរថយន្តផ្ទុកលើសទម្ងន់យ៉ាងអនាធិបតេយ្យបំផុត។
ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវទៅដល់អាជ្ញាធរខេត្តសៀ់មរាបនិងរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកស៊ុនចាន់ថុលមេត្តាចុះស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ខណៈដែរមានការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីគ្រប់គ្រងស្ថានីយ៍ជញ្ជីងស្រុកប្រាសាទបាគងនិងម្យ៉ាងទៀតសូមឯកឧត្តមកុំជឿតែរបាយការណ៍ភូតកុហករបស់មន្ត្រីថ្នាក់ក្រោម។

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​​PMម្នាក់​ ផឹកសុីស្រវឹង​​ ដកកាំភ្លើងខ្លីបាញ់សំឡុតនឹងវាយក្បាលបុរសបណ្តាលអោយរងរបួសធ្ងន់នៅស្រុក​រំដួល,,, ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងមុខដំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ.. ()

ព័ត៌មានគួរចាប់អារម្មណ៍

សែនក្បាលទឹក បែជាធ្វើបុណ្យអោយកូនវិញ ឪពុកប្រើកូនឡើងលើធ្នឹមសំយ៉ាបផ្ទះចាប់មាន់ ទុកសែនក្បាលទឹក ស្រាប់តែកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសផ្លាស់ប្ដូរស្នងការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០, ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ជំនួសឧត្តមសេនីយ៍ទោ អាត់ ខែម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
51 នាក់
សប្តាហ៍នេះ :
4569 នាក់
ខែនេះ :
6756 នាក់
3 ខែនេះ :
18229 នាក់
សរុប :
33411 នាក់