ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
មានសង្វៀនប្រជល់មាន់និងអាប៉ោងនិងយូគី ភ្នាល់លេងខុសច្បាប់ នៅក្រុងបានលុង កំពុងបើកលេងបានយ៉ាងអនាធិបតេយ្យ
Sun,23 August 2020 (Time 05:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

តាមសេចក្តីរាយការណ៍ពីបងប្អូនពលរដ្ឋនាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចនៅក្រុងបានលុង ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវឲ្យល្បែងសុីសងខុសច្បាប់មួយកន្លែងបើកលេងបានយ៉ាងរលូនដោយពុំមានអាជ្ញាធរមានសមត្ថកិច្ច ណាហ៊ាន!ចុះមកហាមឃាត់ឬមានវិធានការបង្រ្កាបតាមគោលនយោបាយភូមិឃុំមានសុវត្ថភាព
ជាក់ស្ដែងសង្វៀនប្រជល់មាន់និងអាប៉ោងយូគី ភ្នាល់លេងខុសច្បាប់នៅក្នុងចម្ការស្វាយចន្ទី ឡឺទួលអូរត្រាវ ចូលតាម ចម្ការកៅស៊ូរបស់លោកពៅសៀកមួយកន្លែងកំពុងបើកលេងយ៉ាងពពាក់ពពូនយ៉ាងនេះទៅហើយ អាជ្ញាធរមានសមត្ថកិច្ច មើលមិនឃើញទៅវិញឬមួយបានទទួលផលប្រយោជន៍ពីម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់មួយនេះយ៉ាងច្រើនហើយមើលទៅ
ចឹងហើយបានជាមិនមានវិធានការបង្រ្កាបទាល់តែសោះ
ប្រភពបានបន្តទៀតថា÷បងប្អូនពលរដ្ឋបានសង្កេតឃើញវង់ល្បែងមួយនេះមានមនុស្សចូលលេងជារៀងរាល់ថ្ងៃ
ហើយនាំគ្នាភ្នាល់ចាក់លុយមួយគូៗចាប់ពី(១.ពាន់ដុល្លារ)ទៅដល់ (៥.ពាន់ដុល្លារ)ហើយមានគូខ្លះអាចចាក់លុយច្រើនជាងនេះទៅទៀត
ហើយគេបានឃើញមានមនុស្សជាច្រើននាក់ឈរចាំបិទព័ត៌មានហើយខ្លះទៀតឈរចាំសម្របសម្រួលនេះហើយបានជាយុទ្ធសាស្ត្រឈ្នះឈ្នះ
ចឹងបងប្អូនពលរដ្ឋនាំគ្នាព្រួយបារម្ភភ័យខ្លាចកើតអំពើហិង្សាម្យ៉ាងទៀតខ្លាចកើតមានចោរកម្មចោរលួចចោរឆក់និងចោរប្លន់ជាដើម
បងប្អូនពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី និង ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី គួរតែមានវិធានការចាត់កម្លាំងក្រោមឱវាទចុះត្រួតពិនិត្យទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោងនិងយូគីខុសច្បាប់មួយកន្លែងកំពុងបើកលេងនៅក្នុងចម្ការស្វាយចន្ទី លើទួលអូរត្រាវ ចូលតាមចម្ការកៅស៊ូរបស់លោកពៅសៀកនៅភូមិខាងលើនេះ
ដើម្បីមានវិធានការបង្ក្រាបតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង ៩ ចំណុចផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​​PMម្នាក់​ ផឹកសុីស្រវឹង​​ ដកកាំភ្លើងខ្លីបាញ់សំឡុតនឹងវាយក្បាលបុរសបណ្តាលអោយរងរបួសធ្ងន់នៅស្រុក​រំដួល,,, ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងមុខដំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ.. ()

ព័ត៌មានគួរចាប់អារម្មណ៍

សែនក្បាលទឹក បែជាធ្វើបុណ្យអោយកូនវិញ ឪពុកប្រើកូនឡើងលើធ្នឹមសំយ៉ាបផ្ទះចាប់មាន់ ទុកសែនក្បាលទឹក ស្រាប់តែកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសផ្លាស់ប្ដូរស្នងការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០, ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ជំនួសឧត្តមសេនីយ៍ទោ អាត់ ខែម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
74 នាក់
ម្សិលមិញ :
51 នាក់
សប្តាហ៍នេះ :
4568 នាក់
ខែនេះ :
6755 នាក់
3 ខែនេះ :
18228 នាក់
សរុប :
33410 នាក់