ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អគ្គិភ័យបានពន្លត់ឱ្យរលត់ទាំងស្រុងហើយនៅវេលាម៉ោងជាង ៨យប់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ
Sun,30 August 2020 (Time 05:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបូង លោក ងួន រតនៈ ដែលកំពុងដឹកនាំប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះផ្សារធំ ហៅផ្សារណាត់ខេត្តបាត់ដំបង បានប្រាប់អង្គភាពព័ត៌មានថា អគ្គិភ័យបានពន្លត់ឱ្យរលត់ទាំងស្រុងហើយនៅវេលាម៉ោងជាង ៨យប់ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ។

អគ្គិភ័យបានឆាបឆេះផ្សារធំខេត្តបាត់ដំបងនៅវេលាម៉ោងប្រមាណ ៦ព្រលប់ថ្ងៃនេះ។ ក្រោយការឆាបឆេះនេះ លោក ងួន រតនៈ បានចុះដឹកនាំកម្លាំងប្រតិបត្តិការផ្ទាល់ ដើម្បីអន្តរាគមន៍ពន្លត់អគ្គិភ័យ។

ក្រោយប្រតិបត្តិការញាប់ដៃញាប់ជើងរយៈពេលជាងពីរម៉ោងអគ្គិភ័យត្រូវបានពន្លត់ទៅវិញទាំងស្រុង។ លោក ងួន រតនៈ បានឱ្យដឹងថា អគ្គិភ័យផ្តើមចេញពីទុស្សេចរន្តអគ្គិសនីនៅតាមតូបលក់ដូរក្នុងផ្សារ។ លោកអភិបាលខេត្ត បានឱ្យដឹងថា តូបប្រមាណជា ៥០តូប បានរងការឆាបឆេះ។

លោកអភិបាល បានឱ្យដឹងថា អាជ្ញាធរមិនទាន់អាចបូកសរុបទំហំនៃការខូចខាតបណ្តាលពីអគ្គិភ័យនេះនៅឡើយ។ បើតាមលោក ងួន រតនៈ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់ទឹកអស់ប្រមាណជា ៣០រថយន្ត។

បើទោះបីអគ្គិភ័យបានពន្លត់ហើយក្តី តែលោកអភិបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធមិនទាន់ដកថយពីកន្លែងកើតហេតុនៅឡើយទេ គឺត្រូវបន្តនៅរក្សាសន្តិសុខ ក៏ដូចជាទ្រព្យសម្បត្តិសេសសល់នៅក្នុងផ្សារកុំឱ្យបាត់បង់។

សូមបញ្ជាក់ថា ផ្សារធំខេត្តបាត់ដំបង ជាផ្សារដ៏ចំណាស់មួយនៅក្នុងក្រុងបាត់ដំបង ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​​PMម្នាក់​ ផឹកសុីស្រវឹង​​ ដកកាំភ្លើងខ្លីបាញ់សំឡុតនឹងវាយក្បាលបុរសបណ្តាលអោយរងរបួសធ្ងន់នៅស្រុក​រំដួល,,, ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងមុខដំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ.. ()

ព័ត៌មានគួរចាប់អារម្មណ៍

សែនក្បាលទឹក បែជាធ្វើបុណ្យអោយកូនវិញ ឪពុកប្រើកូនឡើងលើធ្នឹមសំយ៉ាបផ្ទះចាប់មាន់ ទុកសែនក្បាលទឹក ស្រាប់តែកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសផ្លាស់ប្ដូរស្នងការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០, ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ជំនួសឧត្តមសេនីយ៍ទោ អាត់ ខែម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
70 នាក់
ម្សិលមិញ :
51 នាក់
សប្តាហ៍នេះ :
4564 នាក់
ខែនេះ :
6751 នាក់
3 ខែនេះ :
18224 នាក់
សរុប :
33406 នាក់