ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ
Sat,19 September 2020 (Time 12:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

ខេត្តពោធិ៍សាត់៖ យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖ ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ដែលហេតុការណ៍បាញ់ប្រហារនេះបានកើតឡើង នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង០៥ ល្ងាច ថ្ងៃទី១៨ ០៩.២០២០នេះ។ ប្រភពនៃព័ត៌មាន បានអោយដឹងថា៖ ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ទូច ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ដែលបច្ចុប្បន្ន រស់នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកយោធាដែលជាជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ផល ជាមន្រ្តីយោធា។ ប្រភពនៃព័ត៌មានបន្តអោយដឹងទៀតថា៖ នៅមុនពេលកើតហេតុ គេមិនដឹងថា មានរឿងអ្វីនោះទេ.? ស្រាប់តែមានមន្ត្រីយោធាឈ្មោះ ផល ហ៊ានដកកាំភ្លើងខ្លី បាញ់សំដៅទៅលើជនរងគ្រោះ បណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗតែម្តង បង្កការភ្ញាក់ផ្អើលចោមរោមមើលឈូឆរ ចំណែកជនបង្កហេតុ ក្រោយពីបាញ់សម្លាប់គេហើយ បានរត់ទៅសំងំក្នុងផ្ទះប្រជាជននៅក្នុងភូមិ។ ប្រភពនៃព័ត៌មានបានបញ្ជាក់ថា៖ ខណៈនេះ កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋកំពុងឃ្លាំមើល ដើម្បីរាយការណ៍អោុសមត្ថកិច្ចចិះជួយអន្តរាគមន៍បន្ទាន់ និងចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់.! រាយការណ៍បឋម: និងលម្អិតព័ត៌មាននៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសទៅកាន់ទួលសុវត្ថិភាពដោយជោគជ័យ, ទេសរដ្ឋមន្រ្តី គន់ គីម និងលោក ង៉ោ ម៉េងជ្រួន បញ្ជាក់ពីប្រតិត្តិការ (amm)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋដែលមានការមិនពេញចិត្តជាមួយក្រុមហ៊ុនមួយដែលបានធ្វើអនុបយោគជាដីឯកជនរបស់ រដ្ឋទៅលើផ្ទៃដីរដ្ឋចំនួន ១៥ហិចតា....... ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសចូលកាន់មុខតំណែង ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​​PMម្នាក់​ ផឹកសុីស្រវឹង​​ ដកកាំភ្លើងខ្លីបាញ់សំឡុតនឹងវាយក្បាលបុរសបណ្តាលអោយរងរបួសធ្ងន់នៅស្រុក​រំដួល,,, ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
63 នាក់
សប្តាហ៍នេះ :
591 នាក់
ខែនេះ :
3126 នាក់
3 ខែនេះ :
14088 នាក់
សរុប :
37902 នាក់