ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០20
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
មន្ត្រី​​PMម្នាក់​ ផឹកសុីស្រវឹង​​ ដកកាំភ្លើងខ្លីបាញ់សំឡុតនឹងវាយក្បាលបុរសបណ្តាលអោយរងរបួសធ្ងន់នៅស្រុក​រំដួល,,,
Sat,19 September 2020 (Time 12:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 53នាក់)

(ខេត្តស្វាយរៀង)៖​ កាលពី​វេលា​ម៉ោង​១០យប់​នៅ​ថ្ងៃ​ទី​១៦ ​ខែកញ្ញា​ ឆ្នាំ​២០២០​​​ មានការផ្ទុះអាវុធពីសំណាក់​មន្ត្រី​​ប៉េ​អឹ​ម​ម្នាក់​ផឹកស្រា​ស្រវឹង​ឡូឡា​ទាស់ពាក្យ​សម្តី​គ្នា​ ដែលបានដក​កាំភ្លើងខ្លី​បាញ់​ប្រឡោះ​ជើង​​បុរសម្នាក់​ចំនួន​​២​គ្រាប់​ ហើយ​វាយ​​ជនរងគ្រោះ​​ចំនួន២​ស្នាប់​កាំភ្លើង​ត្រូវចំ​ក្បាល បណ្តាល​ឱ្យ​​បែក​ហូ​រ​ឈាម​ស្រោចខ្លួន ដែលបង្កការ​ភ្ញាក់​​ផ្អើល​នៅ​ភូមិ​តា​ប៉ោង​ ឃុំ​សង្កែ ​ស្រុក​រំដួល​ ខេត្តស្វាយរៀង​។
ជនរងគ្រោះ​ឈ្មោះ​ទា ចាន់​ណា​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ ​រស់នៅ​ភូមិ​ប៉ប្រក ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ ​ចំណែកជនបង្ក​ឈ្មោះ​ប៉េង ឡា​ដា ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ ជា​មន្ត្រី​ប៉េអឹមខាងលើ​​​។​
បើ​តាមប្រភពពី​​សមត្ថកិច្ច​​បាន​​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ​បុរស​ចំនួន​​៥​នាក់​បាននាំ​គ្នា​ផឹកស៊ី​​ រួម​មាន ​១-​ឈ្មោះ​ហែម សុវណ្ណ​ ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ​ ជា​ម្ចាស់ផ្ទះ ​២-ឈ្មោះ​មា​ច វិបុល​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​ត្រូវជា​កូនប្រសា​របស់​ម្ចាស់ផ្ទះ ​៣-ឈ្មោះ​ញឹ​ម វ៉ា​ន់​ឌី ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ផ្ទឺ​ម ឃុំ​ត្រពាំង​ម្កាក់ ស្រុក​អង់​ស្នួល ​ខេត្តកណ្តាល​ ៤-​​ជនរងគ្រោះ​ និង​​៥-​​ជនសង្ស័យក៏​​​បាន​​ផ្ទុះ​​អាវុធ​​ចំនួន​២​គ្រាប់​ និង​ទៅ​វាយ​លើ​​ជនរងគ្រោះ​​ចំនួន​២​ដៃ​ចំ​ក្បាល​រួច​ក៍​ទាញ​យក​អាវុធ​ខ្លី​ពី​ចង្កេះ​បាញ់​ប្រឡោះ​ជើង​ជន​រង​គ្រោះចំនួន​៣​គ្រាប់​​ រួច​វាយ​ចំនួន​២​ស្នាប់​កាំភ្លើង​ត្រូវ​ចំ​ក្បាល​ពីក្រោយទៀត ​បណ្តាល​ឱ្យ​​បែកក្បាល​ហូរ​ឈាម​ស្រោច​ដងខ្លួន​ ។

ពាក់ព័ន្ធនឹងករណីនេះ ​មូលហេតុ​​គឺបណ្តាលមកពី​​ផឹក​ស្រវឹង​រួចទាស់​​ពាក្យ​សំដី​គ្នា​។​ ​បន្ទាប់ពី​ផ្ទុះអាវុធ​ និង​វាយ​ជន​រង​គ្រោះ​រួច​មក ​ជន​បង្ក​​បាន​ឡើង​ជិះ​ម៉ូតូ​​គេចខ្លួន​បាត់​ភ្លាម​ៗ​។ ដោយឡែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួ​សារ​នាំ​​ទៅកាន់​​​​គ្លី​​និក​ឯកជន​ដើម្បី​លាង​របួស​ ហើយ​​នាំ​មក​​សម្រាក​នៅផ្ទះ​វិញ​ ។

​បច្ចុប្បន្ននេះសមត្ថកិច្ច​​​បាននឹងកំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​​ទៅកាន់​​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ​យក​មក​ចាត់ការ​តាម​នីតិ​វិធី​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសទៅកាន់ទួលសុវត្ថិភាពដោយជោគជ័យ, ទេសរដ្ឋមន្រ្តី គន់ គីម និងលោក ង៉ោ ម៉េងជ្រួន បញ្ជាក់ពីប្រតិត្តិការ (amm)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋដែលមានការមិនពេញចិត្តជាមួយក្រុមហ៊ុនមួយដែលបានធ្វើអនុបយោគជាដីឯកជនរបស់ រដ្ឋទៅលើផ្ទៃដីរដ្ឋចំនួន ១៥ហិចតា....... ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសចូលកាន់មុខតំណែង ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​​PMម្នាក់​ ផឹកសុីស្រវឹង​​ ដកកាំភ្លើងខ្លីបាញ់សំឡុតនឹងវាយក្បាលបុរសបណ្តាលអោយរងរបួសធ្ងន់នៅស្រុក​រំដួល,,, ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវ យោធាម្នាក់ ហ៊ានដកកាំភ្លើងបាញ់សម្លាប់ ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
55 នាក់
ម្សិលមិញ :
63 នាក់
សប្តាហ៍នេះ :
588 នាក់
ខែនេះ :
3123 នាក់
3 ខែនេះ :
14085 នាក់
សរុប :
37899 នាក់