ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សែនក្បាលទឹក បែជាធ្វើបុណ្យអោយកូនវិញ ឪពុកប្រើកូនឡើងលើធ្នឹមសំយ៉ាបផ្ទះចាប់មាន់ ទុកសែនក្បាលទឹក ស្រាប់តែកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ស្លាប់
Thu,03 September 2020 (Time 01:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 190នាក់)

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងនៅ យប់ថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ នៅផ្លូវបេតុង ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះឈ្មោះ អួន វណ្ណដារ៉ា អាយុ១៧ឆ្នាំ ជាសិស្សសាលា អនុវិទ្យាល័យ ព្រែកព្នៅ ថ្នាក់ទី៨A រស់នៅកន្លែងកើតហេតុខាងលើ មានឳពុកឈ្មោះ អួន រី មុខរបរកសិករ និងម្ដាយឈ្មោះ នន់ សារុម ។

តាមការរៀបរាប់ របស់ឪពុកបានឲ្យដឹងថា៖ គាត់បាន ប្រើឲ្យកូនរបស់គាត់ ចាប់មាន់ដើម្បីទុកធ្វើម្ហូបសែន នៅថ្ងៃស្អែក ទំនងកូនគាត់ពេលដែលឡើង ទៅកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ទាល់តែអស់ឈាម បានធ្លាក់មកដី។ កូនរបស់គាត់ទំនងឡើងទៅប៉ះចំខ្សែភ្លើង ដែលគាត់តដាក់អំពូលបំភ្លឺ នៅសំយាបមុខផ្ទះ ។ សមត្ថកិច្ច បានចុះមកដល់ពិនិត្យ និងកោសល្យវិច័យ ទៅលើសាកសព ពិតជាឆក់ខ្សែភ្លើង ស្លាប់ពិតប្រាកដមែន រួចហើយក៏ធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យ ទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ដបាត់ដំបង ចូលរួមក្នុងទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនជាង៦០គីឡូក្រាម (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់កម្ពុជាហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនដល់​ប្រជាពលរដ្ឋកំពុង​ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន២០គ្រួសារ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តកណ្ដាល សង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីពិនិត្យអគារត្រៀមព្យាបាលពិរុទ្ធជនឆ្លងជំងឺកូវីដ-១៩ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52 នាក់
ម្សិលមិញ :
95 នាក់
សប្តាហ៍នេះ :
1618 នាក់
ខែនេះ :
8294 នាក់
3 ខែនេះ :
22342 នាក់
សរុប :
92971 នាក់