(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានជួបមុខចៅស្រីទី២២ ជាលើកដំបូង ក្រោយពីទារិការូបនេះ កើតបានមួយសប្តាហ៍។តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដូចគ្នានឹងចៅស្រីទី២១ដែរ គឺចៅស្រីទី២២នេះ សម្តេចមិនបានមកមើលមុខភ្លាមៗ ពេលពួកគេកើតមកនោះទេ ដែលប្រការនេះដោយសារតែបញ្ហាចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តសំណូមពរប្រជាពលរដ្ឋ ឲ្យរៀនរស់នឹងរបៀបរបបថ្មី ដើម្បីសេចក្តីសុខទាំងអស់គ្នា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេញមួយសប្តាហ៍ទើប ជីតាបានមកលេងជាមួយចៅស្រីទី២២។ ចៅស្រីទី២១ ក៏ដូចគ្នាដែរ មិនបានបីចៅចេញពីបន្ទប់សម្រាល មិនបានបីចៅចេញពីពេទ្យមកផ្ទះ និងមិនបានបីចៅចេញយកពន្លឺព្រះអាទិត្យពេលគម្រប់មួយខែ។ កូវីដ១៩ វាបានបំផ្លាញនូវទំនៀមទម្លាប់ ដែលបន្សល់ទុកពីដូនតាអស់ហើយដែល សូម្បីតែជួបចៅក៏ត្រូវពាក់ម៉ាសផងដែរ ដើម្បីការពារសុខភាពចៅ។ យើងត្រូវរៀនរស់នៅជាមួយនឹងរបៀបរបបថ្មីដើម្បីសេចក្តីសុខទាំងអស់គ្នា»។សូមបញ្ជាក់ថា ចៅស្រីទី២២ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកើតនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១៕
ព័ត៌មានគួរចាប់អារម្មណ៍
ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ (ammhotnews)
ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាងជួសជុលឡើងវិញ (ammhotnews)
សហគមន៍ពីរនៅខេត្តសៀមរាប ចាប់ដៃគ្នាអភិវឌ្ឍន៍សហគមន៍ចង្ក្រានរយឱ្យក្លាយជាកន្លែងទាញទេសចរក្នុងតំបន់កាន់តែច្រើន (ammhotnews)
មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជិត១តោន នៅក្រុងប៉ោយប៉ែត (ammhotnews)
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់សិក្ខាកាមអង្គរក្សបន្ដគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (ammhotnews)
វីដែអូ
ចំនួនអ្នកទស្សនា