(កំពង់ឆ្នាំង) :ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅថ្ងៃ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ លោកទន្តបណ្ឌិត ហោ អូន តំណាង លោកជំទាវ ពេជ្រ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បាននាំយកនូវសម្ភារ បរិក្ខារពេទ្យឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង តាមរយ:ក្រុមការងារយុជនគណបក្សខេត្តកំពង់ឆ្នាំង។លោក លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកជំទាវ ពេជ្រ ច័ន្ទមុនី ព្រមទាំងប្រតិភូដែលបានគិតគូរយកចិត្តទុកដាក់ផ្តល់សម្ភារបរិក្ខារពេទ្យដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ សូមឱ្យលោកជំទាវ និង ឯកឧត្តមបណ្ឌិត ព្រមទាំងប្រតិភូមានសុខភាពល្អ ជន្មាយុយឺនយូរ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច។ឯកឧត្តម សៀត គឹមលៀង ប្រធានក្រុមការងារយុវជនខេត្ត បានសម្តែងការកោតសរសើរចំពោះពលិកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្តនិងស្មារតី ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងគ្រាលំបាកនេះ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្ដមបានបន្តថា គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោតែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ឯកឧត្តម លោកជំទាវ និងក្រុមការងារតែងតែចុះអប់រំណែនាំប្រជាពលរដ្ឋឱ្យគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបានជំរុញលើកទឹកចិត្តដល់សមាជិកសមាជិកាទាំងអស់ ចុះចែកម៉ាស់ អាល់កុល ឬជែលលាងដៃ រួមនឹងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋជាប្រចាំ។ឯកឧត្ដមបានបន្ថែមថាថា សម្ភារដែលទទួលបាននាថ្ងៃនេះ នឹងយកទៅបម្រើជូនប្រជាពលរដ្ឋ សាធារណជននៅកន្លែងដែលមានមេរោគឆ្លង សម្រាប់ការពារខ្លួនដើម្បីកុំឱ្យឆ្លងគ្នាបន្ដទៀត និងក៏អាចជួយទៅដល់តំបន់ណាដែលមានការសង្ស័យថាឆ្លងជំងឺCovid-19 មានករណីចាំបាច់។សូមបញ្ជាក់ផងដែរថា សម្ភារដែលទទួលបានទាំងនោះរួមមាន៖ ខ្សែអុកស៊ីសែន សឺរ៉ាំង ហ្វឺត សុងនោម សម្ភារវះកាត់ ក្រណាត់កំរាល ម្ជុល ប្រដាប់បឺតសារធាតុរាវ ស្រោមដៃ ស ម្លៀកបំពាក់ពេទ្យ, សម្ភារទាក់ទងការរុំ និងថែទាំរបួស, សម្ភារជំនួយការថែទាំជំងឺ(Nursing Care) និងម៉ាស់មួយចំនួនធំផងដែរ៕ ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ ammhotnews
ព័ត៌មានគួរចាប់អារម្មណ៍
ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ (ammhotnews)
ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាងជួសជុលឡើងវិញ (ammhotnews)
សហគមន៍ពីរនៅខេត្តសៀមរាប ចាប់ដៃគ្នាអភិវឌ្ឍន៍សហគមន៍ចង្ក្រានរយឱ្យក្លាយជាកន្លែងទាញទេសចរក្នុងតំបន់កាន់តែច្រើន (ammhotnews)
មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជិត១តោន នៅក្រុងប៉ោយប៉ែត (ammhotnews)
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់សិក្ខាកាមអង្គរក្សបន្ដគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (ammhotnews)
វីដែអូ
ចំនួនអ្នកទស្សនា