ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរ (SOP) ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំង ព្រះសីហនុ: ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១
Tue,16 November 2021 (Time 10:18 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 24នាក់)

រសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរបរទេសវ៉ាក់សាំង ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តាមប្រព័ន្ធ Zoom Meeting មានក្រុង ស្រុកទាំង៥ ចូលរួម និងអង្គភាពពាក់ពន្ធនានាក្នុងខេត្ព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដោយអនុញ្ញាតឱ្យរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ទទួលភ្ញៀវទេសចរវ៉ាក់សាំង ហើយការបើកឱ្យទទួលភ្ញៀវទេសចរវ៉ាក់សាំង គឺដើម្បីបើកសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ មានការថយចុះ ។ ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកដំណើរចូលមកកម្ពុជា តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ គឺគ្រាន់តែ តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR។ ដោយឡែកចំពោះអ្នករត់តាក់ស៊ីដឹកភ្ញៀវនៅតាមព្រលានយន្តហោះ ក៏ត្រូវមានប័ណ្ណចាក់វ៉ាក់សាំង បើមិនមានប័ណ្ណចាក់វ៉ាក់សាំង មិនអនុញ្ញាត ឱ្យចូលអាកាសយានដ្ឋានអន្តរជាតិឡើយ ហើយអាកាសយានដ្ឋានអន្តរជាតិ ត្រូវគ្រប់គ្រងអ្នករត់តាក់ស៊ីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការដណ្តើមភ្ញៀវគ្នានាំឱ្យបាត់បង់សណ្តាប់ធ្នាប់។ ដោយឡែកចំពោះភ្ញៀវទេសចរចូលតាមផ្លូវទឹក មុនពេលចុះពីលើនាវាត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន ។ ដូច្នេះត្រូវជូនដំណឹងមករដ្ឋបាលខេត្ត ដើម្បីងាយស្រួលត្រៀមក្រុមគ្រូពេទ្យចុះយកសំណាកពីភ្ញៀវបានទាន់ពេលវេលា ។

ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យញែកភ្ញៀវទេសចរជាពីរ ដោយ ទី១-ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស អនុញ្ញាតឱ្យគាត់ធ្វើតេស្តរហ័ស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទី២-ចំពោះភ្ញៀវមិនទាន់ចាក់វ៉ាក់សាំងចូលមកកម្ពុជា តម្រូវឱ្យពួកគាត់ធ្វើតេស្ត PCR ពីរលើក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យគាត់ធ្វើដំណើរកម្សាន្តបាន ។

ឯកឧត្តម អភិបាលខេត្ត បានប្រកាសជូនសាធារណជន ដែលមិនមានឯកសារចាក់វ៉ាក់សាំង សូមទៅកាន់សាលាឃុំ-សង្កាត់ ឱ្យអាជ្ញាធរបញ្ជាក់លិខិតជូន ដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងបានទាន់ពេលវេលា ។ ប្រសិនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាមិនបានចាក់វ៉ាក់សាំង ត្រូវមានលិខិតបញ្ជាក់សុខភាព ពីក្រុមគ្រូពេទ្យទើបអនុញ្ញាតឱ្យចូល។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរ អង្គភាពទាំងអស់ត្រូវចាប់ផ្តើមអនុវត្តន៍ ដោយផ្តោតសំខាន់លើប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិល ដែលត្រូវចូលទៅមន្ទីរ អង្គភាពណាមួយ ឬចូលសាលាខេត្ត សាលាក្រុង ស្រុក សាលាឃុំ សង្កាត់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងជាមុនទើបអនុញ្ញាតឱ្យចូល។ យើងចាប់ផ្តើមត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕

ដោយ ងូ សុមុនី សម្រួលផ្សាយ៖ dara

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត នាំយកអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុលែងមានសំរាមទៀតហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អំណោយរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះដោះភ្លើងឆេះផ្ទះ នៅភូមិដំណាក់ពពូល ឃុំដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសីហនុមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោម ប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមា លភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ខែធ្នូនេះនៅខេត្ត ព្រះសីហនុ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
64 នាក់
ម្សិលមិញ :
313 នាក់
សប្តាហ៍នេះ :
1903 នាក់
ខែនេះ :
10531 នាក់
3 ខែនេះ :
31606 នាក់
សរុប :
135986 នាក់