ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សម្ដេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣
Fri,26 November 2021 (Time 10:36 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 36នាក់)

ភ្នំពេញ: ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានសម្ដែងនូវសុទិដ្ឋិនិយមចំពោះលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដោយសម្ដេចបានគូសបញ្ជាក់ថា គឺធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណ សម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM នោះ។

ក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១ «តួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម»នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចខ្លឹមសារសំខាន់ៗរួមមាន ១. យើងបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។

យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលយើងកាន់តែត្រូវការដោះស្រាយបញ្ហាប្រឈម។ ២. អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះភាគីនិយម ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ពិតណាស់ ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា គឺជាគោលការណ៍នាំផ្លូវសម្រាប់ពហុភាគីនិយម។

៣. យើងបានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច-សង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ យើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាពរបស់យើង។

៤. ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា។ ក្នុងន័យនេះ យើងបានសម្ដែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្ដេជ្ញាការពារច្រវ៉ាក់ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។ ៥. យើងភាគច្រើនក៏បានប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកំដៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។

ក្នុងន័យនេះ ការផ្គត់ផ្គង់បច្ចេកទេស និងហិញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវតែជាអាទិភាពមួយ។ ៦. យើងបានឯកភាពគ្នាថា រយៈពេល២៥ឆ្នាំកន្លងទៅនេះ បានផ្ដល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុន មានបរិយាប័ន្នជាងមុន និងធន់ជាងមុន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-វៀតណាម ប្តេជ្ញាបន្តធ្វើការយ៉ាងណា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះកាបោះព្រំដែនគោក ដែលនៅសេសសល់ ប្រមាណ ១៦% (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមសមាជិកព្រឹទ្ធសភា រំឭកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញក្រុងពាលីវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
139 នាក់
ម្សិលមិញ :
115 នាក់
សប្តាហ៍នេះ :
3465 នាក់
ខែនេះ :
12941 នាក់
3 ខែនេះ :
33981 នាក់
សរុប :
154996 នាក់