ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរក្លាយជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំងដំបូងគេបង្អស់នៅកម្ពុជា
Tue,02 November 2021 (Time 07:19 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 40នាក់)

រាជរដ្ឋាភិបាលនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅដោយផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង។ កម្មវិធីទេសចរណ៍វ៉ាក់សាំង អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរខេត្តកោះកុង ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង បានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមតាមប្រព័ន្ធ Zoom Meeting ដោយលោក ជំទាវអភិបាលខេត្តកោះកុងផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានសំដែងការអបអរសាទរនិងបានរំពឹងថាតាមរយៈការបើកទទួលទេស ចរវ៉ាក់សាំងនិងការសម្របសម្រួលឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូលំ ទូលាយជាគោលនយោបាយលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជានឹងអាចផ្តល់កាលានុវត្តភាពធ្វើឱ្យអាជីវកម្មទេស ចរណ៍ដើរឡើងវិញដើម្បីជួយស្តារសេដ្ឋ កិច្ចសង្គមនិងជីវភាពអាជីវករនិងពលរដ្ឋទូទៅមានភាពប្រសើរឡើង។ ទន្ទឹមនឹងដំណើរការទេសចរណ៍វ៉ាក់សាំង ទេស ចរណ៍ផ្ទៃក្នុងក៏កំពុងចលនាជំរុញផងដែរដោយដាក់ចេញវិធានការចាំបាច់នានាដើម្បីធានាបានសុវត្ថិភាព។

១.ការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង។

២.ការជំរុញដំណើរការឡើងវិញរបស់អាជីវកម្ម-ប្រតិបត្តិការទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

៣.បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរផ្ទៃក្នុង។

៤.ការអភិវឌ្ឍផលិតផលទេសចរណ៍បម្រើឱ្យចលនាទេសចរណ៍ផ្ទៃក្នុង។

៥.ផ្សព្វផ្សាយ អប់រំ និងបញ្ជ្រាបការយល់ ដឹងជាសាធារណៈ និងទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ការផ្សព្វផ្សាយ ស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង ក្នុងចក្ខុវិស័យស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ចាប់ផ្តើមបើកទទួលទេសចរណ៍វ៉ាក់សាំងជាមួយការ គ្រប់គ្រងប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព តាមគន្លងប្រក្រតីភាពថ្មី។

គោលបំណងបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញជាជំហានៗឈរលើគោលការណ៍រក្សានូវតុល្យភាពរវាងសកម្មភាពសង្គមសេដ្ឋកិច្ច និងធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ស្របតាមស្មារតីនៃ "ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព" ។

ក្រសួងទេសចរណ៍បានដាក់ចេញផែនការយុទ្ធសាស្ត្រកំណត់នូវគោលដៅសំខាន់៤៖

១.ការកំណត់ប្រភពទីផ្សារដែលមានសក្តានុពល សុវត្ថិភាព និងហានិភ័យទាប។

២.ការគ្រប់គ្រងរំហូរភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាល។

៣.ការពង្រឹងសុវត្ថិភាព និងគុណភាពសេវាកម្មទេសចរណ៍កម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី។

៤.បង្កើនទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារ និងគោលដៅទេសចរណ៍កម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីបន្តថា ជំហានទី១ យើងចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញដោយកំណត់យកគម្រោងសាកល្បងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ផ្តើមនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាប នៅខែមករា ឆ្នាំ២០២២។ ជំហានទី២ ការបើកឡើងវិញតាមតំបន់ទទួលទេសចរអន្តរជាតិមកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងទៀត។

បើជំហានដំបូងនេះបានជោគជ័យ ជំហានទី៣នឹងការបើកឡើងវិញទាំងស្រុងទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេសតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត នាំយកអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុលែងមានសំរាមទៀតហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អំណោយរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះដោះភ្លើងឆេះផ្ទះ នៅភូមិដំណាក់ពពូល ឃុំដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសីហនុមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោម ប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមា លភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ខែធ្នូនេះនៅខេត្ត ព្រះសីហនុ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
89 នាក់
ម្សិលមិញ :
313 នាក់
សប្តាហ៍នេះ :
1928 នាក់
ខែនេះ :
10556 នាក់
3 ខែនេះ :
31631 នាក់
សរុប :
136011 នាក់