2021-01-12 12:54pm(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងមានលោក ហេង ផេង ជាតំណាងអយ្យការ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទប្រុសស្រី២នាក់ ដោយសម្រេចដាក់ពន្ធនាគារកំណត់ក្មុងម្នាក់រយៈពេលចំនួន២០ឆ្នាំ ដល់២៥ឆ្នាំ ហើយបានពិន័យជាប្រាក់ចំនួន ៤០លានរៀល ដល់៦០លានរៀល ដាក់ចូលជាថវិការដ្ឋ។ការសម្រេចប្រកាសសាលក្រម លើសំណុំរឿងជនជាប់ចោទ២នាក់នេះ គឺធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ជនជាប់ចោទប្រុសស្រីទាំង២នាក់រួមមាន៖*ទី១៖ ឈ្មោះ ម៉ាយ ហា្វនទៀនថាញ់ អាយុ៣១ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលចំនួន២៥ឆ្នាំ ពិន័យជា ប្រាក់ចំនួន៦០លានរៀលចូលថវិការដ្ឋ*ទី២៖ ឈ្មោះ វ៉ ថាញ់ហុង ភេទស្រី អាយុ៣១ឆ្នាំ ដាក់ពន្ធនាគារកំណត់ចំនួន២០ឆ្នាំ ពិន័យជាប្រាក់ចំនួន៤០លានរៀល ចូលថវិការដ្ឋ។គួររំលឹកថា កម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ជាជនជាតិវៀតណាម កាលពីអំឡុងឆ្នាំ២០១៩ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម ដែលប្រព្រឹត្តនៅចំណុចផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ (ammhotnews)
ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាងជួសជុលឡើងវិញ (ammhotnews)
សហគមន៍ពីរនៅខេត្តសៀមរាប ចាប់ដៃគ្នាអភិវឌ្ឍន៍សហគមន៍ចង្ក្រានរយឱ្យក្លាយជាកន្លែងទាញទេសចរក្នុងតំបន់កាន់តែច្រើន (ammhotnews)
មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជិត១តោន នៅក្រុងប៉ោយប៉ែត (ammhotnews)
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់សិក្ខាកាមអង្គរក្សបន្ដគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (ammhotnews)
វីដែអូ
ចំនួនអ្នកទស្សនា