ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ក្រុមការងារ​ថ្នាក់​ខេត្ត​កំពង់ចាម​បេីកកិច្ច​ ប្រជុំ​បន្ទាន់លេីបញ្ហាបឹងទន្លេសាប
Mon,29 November 2021 (Time 10:14 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 38នាក់)

ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ នៅ​ ព្រឹក​ថ្ងៃទី២៨ ខែវិច្ចិកា​ ឆ្នាំ២០២១ បានចូលរួមកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់និងបង្ក្រាបជាបន្ទាន់នូវការកាប់ព្រៃលិចទឹក និងការទន្រ្ទានដីបឹងទន្លេសាប​ តាមប្រព័ន្ធ​វីដេអូ​ Zoom​ Meeting​ ក្រោមអធិបតីភាព​ លោក​ ជា​ សុផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​នគរូបនីយកម្ម​ និងសំណង់ ក្រោយ​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដាក់​ បទ​បញ្ជា​យ៉ាង​តឹង​រឹង​លេីបញ្ហាបឹងទន្លេសាប​ ។

កិច្ចប្រជុំនេះ​ មានការអញ្ចេីញចូលរួមពី​៖​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ លោក​ អភិបាលរងខេត្ត​ លោកនាយក​​រដ្ឋបាលសាលាខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ លោក-លោកស្រី​ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ​ មន្រ្តីរាជការ​ថ្នាក់ខេត្ត​មួយចំនួនទៀត​ ។

កាលពី​ម្សិលមិញ​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឲ្យអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះជនខិលខូចមួយចំនួនដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ​ ។

សូមសង្ខេបយ៉ាងខ្លីអំពីមុខងារទន្លេសាប បានបង្កើតជាផ្លូវនាវាចរមួយដ៏មាន​សារប្រយោជន៍។ នៅរដូវវស្សា

បឹងទន្លេសាបប្រកបទៅដោយ ទូកប៉ុកចាយបើកក្ដោង។

រីឯស្ទឹងមានកប៉ាល់តូចៗ និងទូកប៉ុកចាយ

ដែលមានចំណុះមិនលើសពី១០០​តោន។

នៅរដូវប្រាំងក្នុងបឹងទន្លេសាបគេអាចធ្វើនាវាចរបានចំពោះតែកូនទូកតែប៉ុណ្ណោះ។

បឹងទន្លេសាបគឺជាមជ្ឈមណ្ឌលនេសាទមួយយ៉ាងធំគឺជាមជ្ឈមណ្ឌល

ត្រីធំជាងគេនៅលើពិភពលោកពីព្រោះទីនោះមានព្រៃលិចទឹក

ដែលជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-វៀតណាម ប្តេជ្ញាបន្តធ្វើការយ៉ាងណា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះកាបោះព្រំដែនគោក ដែលនៅសេសសល់ ប្រមាណ ១៦% (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមសមាជិកព្រឹទ្ធសភា រំឭកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញក្រុងពាលីវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
115 នាក់
សប្តាហ៍នេះ :
3439 នាក់
ខែនេះ :
12915 នាក់
3 ខែនេះ :
33955 នាក់
សរុប :
154970 នាក់