បាត់ដំបង :នៅរសៀលថ្ងៃ១៤រោច ខែបុស្ស ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រគល់ឱសថជាច្រើនមុខ ដល់មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ក្នុងពិធីប្រគល់-ទទួលឱសថនេះមានវត្តមានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក លោកស្រីជាស្នងការរង ព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូបផងដែរ ។ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ក្នុងពិធីប្រគល់-ទទួលឱសថនេះថា នៅថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ក៏ដូចក្នុងនាមឯកឧត្តមផ្ទាល់បានធ្វើការប្រគល់ឱសថមួយចំនួនដល់មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលទើបនឹងចាប់ផ្តើមដំណើរការពិនិត្យនិងព្យាបាលជំងឺមិនត្រឹមតែកងកម្លាំងនគរបាលប៉ុណ្ណោះទេ តែមន្ទីរពេទ្យនេះបានទទួលពិនិត្យនិងព្យបាលជំងឺជូនប្រជាពលរដ្ឋទូទៅផងដែរ ។ឯកឧត្តមបានបញ្ជាក់បន្ថែមថា ឯកឧត្តមនឹងបន្តផ្តល់នូវឱសថព្រមទាំងសម្ភារ បរិក្ខារ និងមធ្យោបាយផ្សេងៗទៀត ជូនដល់មន្ទីរពេទ្យនេះដើម្បីរួមចំណែកធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបានដំណើរការបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនកងកម្លាំងនគរបាល និងប្រជាពលរដ្ឋបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព៕ ដោយ ណយ នឿន (ប្រភព:នគរបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ ammhotnews
ព័ត៌មានគួរចាប់អារម្មណ៍
ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ (ammhotnews)
ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាងជួសជុលឡើងវិញ (ammhotnews)
សហគមន៍ពីរនៅខេត្តសៀមរាប ចាប់ដៃគ្នាអភិវឌ្ឍន៍សហគមន៍ចង្ក្រានរយឱ្យក្លាយជាកន្លែងទាញទេសចរក្នុងតំបន់កាន់តែច្រើន (ammhotnews)
មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជិត១តោន នៅក្រុងប៉ោយប៉ែត (ammhotnews)
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់សិក្ខាកាមអង្គរក្សបន្ដគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (ammhotnews)
វីដែអូ
ចំនួនអ្នកទស្សនា