ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនគ្រួសារជួបការលំបាក និងគ្រួសារងាយរងគ្រោះ
Thu,04 November 2021 (Time 10:27 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 41នាក់)

កំពង់ឆ្នាំង :ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១
នៅថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអនុវិទ្យាល័យត្រពាំងចាន់ ស្រុកបរិបូណ៌ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និង អ្នកមានជំងឺរ៉ាំរ៉ៃ ចំនួន ១៥០គ្រូសារ នៅឃុំត្រពាំងចាន់ ឃុំចក ឃុំពពេល និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកការស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលមានជីវភាពក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរ៉ៃ និង ជួបគ្រោះទឹកជំនន់ជាដើម។

សម្ដេចចៅហ្វាវាំង បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយរក្សាអនាម័យ ពិសាទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ចៀសវាងកើតជំងឺគ្រុនឈាម-គ្រុនចាញ់ ជំងឺរាករូស និងជំងឺផ្សេងៗទៀត ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសទាំងឡាយ ប្រសិនបើមានពស់ចឹក សូមប្រញ៉ាប់ប្រញាលទៅមន្ទីរពេទ្យ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

សម្តេចក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឱ្យជាប់ជាប្រចាំ និងសូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពា និង៣កុំឱ្យបានជាប់ជាប្រចាំ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ។ នៅក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង គង់ សំអុល និងមន្ត្រីអមដំណើរបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋទាំង ១៥០គ្រសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ , ឃីត១កញ្ចប់ (មុង១ សារុង១ ក្រមា១ ភួយ១) និងថវិកា ២ម៉ឺនរៀល ។ ដោយឡែក សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានបន្ថែមនូវថវិកាផ្ទាល់ខ្លួន ចំនួន ៥ម៉ឺនរៀល ក្នុងមួយគ្រួសារៗ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបន្ថែមនូវថវិកា ចំនួន ៣ម៉ឺនរៀល ក្នុងមួយគ្រួសារៗ សរុបក្នុងមួយគ្រួសារៗទទួលបានថវិកា ១០ម៉ឺនរៀល) ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត នាំយកអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុលែងមានសំរាមទៀតហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អំណោយរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះដោះភ្លើងឆេះផ្ទះ នៅភូមិដំណាក់ពពូល ឃុំដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសីហនុមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោម ប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមា លភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ខែធ្នូនេះនៅខេត្ត ព្រះសីហនុ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
42 នាក់
ម្សិលមិញ :
313 នាក់
សប្តាហ៍នេះ :
1881 នាក់
ខែនេះ :
10509 នាក់
3 ខែនេះ :
31584 នាក់
សរុប :
135964 នាក់